ខេត្ដព្រះសីហនុ បំបែកសំណុំរឿងបង្ខាំងមនុស្សជំរិតទារប្រាក់ជនជាតិចិនដូចគ្នា ឃាត់ខ្លួនជនសង្ស័យ០៥នាក់ និងរំដោះជនរងគ្រោះម្នាក់

(ព្រះសីហនុ)៖ ក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាស់បទបញ្ជាដល់លោកវរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការស្តីទី និងលោកវរសេនីយ៍ទោ តែ អ៊ិចឈុង នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការចូលរួមសម្របសម្រួលផ្នែកច្បាប់ពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ ដឹកនាំកម្លាំងជំនាញ ចុះបំបែកសំណុំរឿងបង្ខាំងមនុស្សជំរិតទារប្រាក់ ដែលប្រព្រឹត្តដោយជនជាតិចិន និងជនជាតិចិនដូចគ្នា នៅចំណុចផ្ទះជួលក្រោយវិទ្យាស្ថាន បណ្តុះបណ្តាលវិជ្ចាជីវះ (អណ្តូងអ៊ុនតាក់) ស្ថិតក្នុងក្រុមទី១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។

ប្រតិបត្តិការនេះ សមត្ថកិច្ចអាវុធហត្ថ បានរំដោះជនរងគ្រោះម្នាក់ជាស្រី ឈ្មោះ CHEN GUIQONG កាន់លិខិតឆ្លងដែនលេខ: L11054567 និងឃាត់ខ្លួនបានជនសង្ស័យ ចំនួន០៥នាក់ ជាជនជាតិចិនដូចគ្នា។ ក្រៅពីនោះ សមត្ថកិច្ចបានចាប់ដកហូតវត្ថុតាងរួមមាន៖ លុយយន្ត ១៥០យន្ដ, លុយខ្មែរ ៦៩,០០០រៀល, លិខិតឆ្លងដែន ០៤ក្បាល, រថយន្តស្តារិច ពាក់ស្លាក់លេខ:ព្រះសីហនុ 2C-8756 មួយគ្រឿង, ទូរសព្ទ២គ្រឿង, អត្តសញ្ញាណប័ណ្ណចិន ០៧សន្លឹក, កាបូបស្ពាយចំហៀង១, ស្រោមបិទមុខ៨, ម៉ាសបិទមុខ០១, ម៉ាស៊ីនវេលុយ០១គ្រឿង,ខ្នោះដៃ០១ សោ០២ និងស្រោម០១។ បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះ បានយកមកទីបញ្ជាការអ.ហខេត្ត កំពុងសាកសួរ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕ ដោយ៖ ឡេង ស៊