សវនាការកាត់ទោស កឹម សុខា ពីបទ ក្បត់ជាតិ ត្រូវបានផ្អាក ដោយបន្តនៅរសៀលនេះ

(ភ្នំពេញ)៖ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០នេះ សាលាដំបូង រាជធានី ភ្នំពេញ បានផ្អាកសវនាការជំនុំជម្រះទោស លោក កឹម សុខា អតីត ប្រធានគណបក្ស សង្គ្រោះ ជាតិ ពីបទ ស ន្ទិ ដ្ឋិ ភាពជា មួយ បរទេស ឬ បទ ក្បត់ជាតិ ដោយបន្តនៅរសៀលនេះ។
នៅក្នុង សវនាការ ជំនុំ ជម្រះក្តី  លោក កឹម សុខា បានប្រកាស បដិសេធ នូ វ ការចោទប្រកាន់ មកលើ រូបលោក ពីបទ ស ន្ទិ ដ្ឋិ ភាពជា មួយ បរទេស ឬ អំពើ ក្បត់ជាតិ ។សុំឲ្យ ចៅក្រម ទម្លាក់ចោល ជា ស្ថាពរ ចំពោះ បទ ចោទ ដើម្បី លោក អាចអនុវត្ត បាន នូវ សិទ្ធិ សេរីភាព នយោបាយ ពេញលេញ ឡើងវិញ ។

ដោយឡែក សន្តិសុខ សណ្តាប់ធ្នាប់ ត្រូវបាន រឹតបន្តឹង ដោយ កងកម្លាំង អាជ្ញាធរ សមត្ថកិច្ច បាន ដាក់ពង្រាយ ការពារ សន្តិសុខ មុខសាលាដំបូង រាជធានី ភ្នំពេញ ដែល ស្ថិតនៅ ខាងជើង ជាប់ ស្តា ត អូឡាំពិក ក្នុង រាជធានី ភ្នំពេញ រួមទាំងផ្លូវនានា នៅជិតតុលាការ ។

មេធាវីបួនរូប មានលោក ផែង ហេង, លោក ចាន់ ចេន, លោក ផាន់ ចាន់សាក់ និងលោកស្រី ម៉េង សុធារី គឺជាមេធាវីការពារសិទ្ធិលោក កឹម សុខា នៅក្នុងសវនាការនេះ។

អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ដែលចង់ចូលរួមស្តាប់សវនាការនេះ តម្រូវ ឲ្យ ចុះឈ្មោះ មុន ត្រឹមតែ ចំនួន៣០ នាក់ ប៉ុណ្ណោះ ដោយសារតែ បន្ទប់ សវនាការ តូចចង្អៀត ។

នៅក្នុងបន្ទប់សវនាការ មានអ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន ប្រមាណ៣០នាក់ រាប់ទាំងមន្ត្រីទូតបរទេសផងដែរ។


លោក កឹម សុខា ត្រូវបាន សមត្ថកិច្ច ចាប់ខ្លួន នៅ យប់ ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៧ ពាក់ព័ន្ធ នឹង ការប្រព្រឹត្ត អំពើ « ស ន្ទិ ដ្ឋិ ភាពជា មួយ បរទេស » ឬ បទ ក្បត់ជាតិ ដោយ លោក ត្រូវបាន ចោទប្រកាន់ថា បាន ឃុបឃិត ជាមួយ បរទេស ក្នុង បំណង ផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ ដែល ដឹកនាំ ដោយ សម្តេច តេ ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ។

ក្រោយ ការចាប់ខ្លួន លោក កឹម សុខា ត្រូវបាន បញ្ជូនទៅ ឃុំខ្លួន នៅក្នុង ពន្ធនាគារ ត្រពាំង ផ្លុ ង ក្នុង ខេត្ត ត្បូងឃ្មុំ ជាប់ ព្រំដែន វៀតណាម ។ រហូតដល់ យប់ ថ្ងៃទី ០៩ ឆ្លង ចូល ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៨ ទើប តុលាការ ដាក់ ឲ្យ លោក កឹម សុខា ស្ថិតនៅក្រោម ការត្រួតពិនិត្យ របស់ តុលាការ ដោយ ផ្ទេរ ការឃុំខ្លួន ពី ពន្ធនាគារ មក នៅ ក្នុងផ្ទះ របស់លោក ក្នុង ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

នៅ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៩ តុលាការ សាលាដំបូង រាជធានី ភ្នំពេញ បាន បន្ធូរបន្ថយ លក្ខ ខណ្ឌ នៃ ការឃុំខ្លួន លោក កឹម សុខា ដោយ អនុញ្ញាត ឲ្យ លោក អាចធ្វើ ដំណើរ ទៅ គ្រប់ទិសទី នៅក្នុង ទឹកដី កម្ពុជា ព្រមទាំង អាច ជួប ទូត បរទេស តែ លោក កឹម សុខា នៅ បន្ត ជាប់ បម្រាម មិនអាច ធ្វើ នយោបាយ បាន នោះទេ ។

នៅក្នុងសវនាការនេះ ក្រុមអ្នកសង្កេតការណ៍មកពីអង្គសិទ្ធិមនុស្សក្នុងស្រុក និងក្រៅស្រុក រួមទាំងតំណាងស្ថានទូតបរទេសមួយចំនួន ត្រូវបានអនុញ្ញាតឲ្យចូលរួមស្តាប់សវនាការនេះ។ ចំណែកអ្នកសារព័ត៌មានវិញ ត្រូវក៏ត្រូវបានអនុញ្ញាតដែរ ប៉ុន្តែក្នុងចំនួនមានកំណត់។
ចំណែកនៅខាងមុខអគារសាលាដំបូងរាជធានីភ្នំពេញ គេសង្កេតឃើញក្រុមអ្នកគាំទ្រ, អ្នកសង្កេតការណ៍ និងក្រុមអ្នកសារព័ត៌មានរងចាំយ៉ាងត្រៀបត្រា។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតសមាជិកជាន់ខ្ពស់នៃខ្មោចគណបក្សសង្គ្រោះ បានឈររងចាំនៅខាងតុលាការនេះដែរ ហើយម្តងម្កាលឃើញអ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក សួរសម្ភាសន៍អំពីសវនាការនេះ។

មាត្រា៤៤៣ នៃ ក្រមព្រហ្មទណ្ឌ បាន ចែងថា « ប ទស ន្ទិ ដ្ឋិ ភាពជា មួយ បរទេស គឺជា អំពើ ត្រូវរ៉ូវ គ្នា ដោយ សម្ងាត់ ជាមួយ រដ្ឋ បរទេស ឬ ភ្នាក់ងារ បរទេស ដើម្បី បង្កើត ឲ្យ មាន អំពើ ប្រទូស្ត រ៉ា យ ឬ ឲ្យ មាន អំពើ ឈ្លានពាន ប្រឆាំងនឹង ព្រះរាជាណាចក្រ កម្ពុជា ។ ប ទស ន្ទិ ដ្ឋិ ភាពជា មួយ បរទេស ត្រូវ ផ្តន្ទាទោស ដាក់ពន្ធនាគារ ពី១៥ ទៅ៣០ ឆ្នាំ ។

សវនាការ កាត់ទោស លោក កឹម សុខា គ្រោងធ្វើឡើងក្នុងរយៈពេល២ ថ្ងៃ គឺ នៅ ថ្ងៃទី ១៥ និង ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ ដោយចាប់ផ្តើម នៅ ម៉ោង៨ ព្រឹក ដល់ ម៉ោង១១ និង៤០ នាទី និង បន្ត នៅពេល រសៀល នា ម៉ោង២ និង២០ នាទី រហូតដល់ ម៉ោង៥ និង៣០ នាទី ៕ ដោយ៖ KK