សមត្ថកិច្ចចម្រុះបង្ក្រាបបទល្មើសនេសាទ និងរឹបអូសឧបករណ៍នេសាទខុសច្បាប់មួយចំនួន នៅស្រុកជលគីរី

(កំពង់ឆ្នាំង)៖ កាលពីថ្ងៃដើមសប្តាហ៍នេះ កម្លាំងសមត្ថកិច្ចចម្រុះនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ជិន សុថាត នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងនគរបាលស្រុកកំពង់លែង និងកម្លាំងសង្កាត់រដ្ឋបាលជលផលពាមឆ្កោក បានចុះធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ (ហ៊ុមសម្រាស់) នៅចំណុចព្រែកឆ្តោរ ក្នុងភូមិសាស្ត្រភូមិព្រែកឆ្តោរ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ក្នុងកិច្ចប្រតិបត្តិការនេះ ជាលទ្ធផលបង្ក្រាប និងដកហូតអួនចំនួន១វង់ ប្រវែង១៨០ម៉ែត្រ សម្រុង ៨ម៉ែត្រ (ក្រឡា ២.៥០ហ៊ុន) ទូកឈើឌុក ២គ្រឿង បញ្ជូនទៅជំនាញរដ្ឋបាលជលផលកំពង់ឆ្នាំងដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖ សុក្ខារិន