ជីករណ្តៅដី ប្រទះឃើញគ្រាប់មិនផ្ទុះ១គ្រាប់ក្នុងសម័យសង្គ្រាម កប់ក្នុងដី នៅក្រុងបាវិត

(ស្វាយរៀង)៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ម្សិលមិញ អ្នកជីករណ្តៅយកអាចម៍ដីលក់ ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ១គ្រាប់ទម្លាក់ពីលើយន្តហោះប្រភេទMK82 របស់ម៉េរិក ដែលទម្លាក់សម័យសង្គ្រាមក្នុងទស្សវត្ស៧០ ដែលជាមរតកនៃសង្គ្រាមពួកទាហានអាម៉េរិកបន្សល់ទុកឲ្យកូនខ្មែរ។

អ្នកជីកយកអាចម៍ដីលក់ បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ១គ្រាប់នេះកប់នៅក្នុងដីក្នុងទីតាំងរណ្តៅដី ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។ ទោសបីមានរយៈពេលជិត៥០ឆ្នាំមកហើយក្តី គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ពីសម័យសង្គ្រាម ដែលគាំទ្រដោយសហរដ្ឋអាម៉េរិក ជួយរបបលោកសេនាប្រមុខ លន់ នល់ នៅតែតាមលងបន្លាចដល់ប្រជាពលរដ្ឋខ្មែររហូតសព្វថ្ងៃ។ គ្រាប់ទម្លាក់ពីលើយន្តហោះប្រភេទMK82មួយគ្រាប់នេះ គឺទាហ៊ានអាម៉េរិកកាំងបានទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមហើយមិនផ្ទុះ សូមអាជ្ញាធរមេត្តាចុះទៅពិនិត្យ និងយកទៅរក្សាទុកទីសុវត្ថិភាពផង៕ ដោយ៖ Thrara Thea