មូលហេតុមួយចំនួន ដែលធ្វើឲ្យសក់ជ្រុះ

(ភ្នំពេញ)៖ អ្នកតែងតែឆ្ងល់ថា ហេតុអ្វីបានជាសក់អ្នកតែងតែជ្រុះ? តាមពិតទៅ សក់របស់អ្នកជ្រុះ អាចបណ្តាលមកពីកត្តាមួយចំនួនដូចខាងក្រោម តើមានកត្តាអ្វីខ្លះទៅ?

១)ស្ត្រេស
ស្ត្រេស ងាយធ្វើឲ្យអ្នកជ្រុះសក់ណាស់។
២)ប្រវត្តិគ្រួសា
អ្នកអាចកាត់បន្ថយបញ្ហានេះបាន ដោយគ្រាន់តែផ្លាស់ប្តូររបបអាហារឲ្យបានត្រឹមត្រូវ និងរបៀបរស់នៅ ហើយជៀសវាងអ្វីដែលអាចរួមចំណែកក្នុងការជ្រុះសក់។
៣)ឧបករណ៍ធ្វើសក់
ការផ្លុំសម្ងួតសក់ដោយកំដៅ ការរមួលសក់ និងការរចនាមូដសក់ផ្សេងទៀត សុទ្ធតែជាកត្តាធ្វើឲ្យអ្នកជ្រុះសក់កាន់តែច្រើន។
៤)ការប្រើប្រាស់ផលិតផលគីមី
សាប៊ូកក់សក់ ម៉ាស៊ីន និងប្រេងលាបសក់នាពេលបច្ចុប្បន្ននេះ គឺផ្ទុកទៅដោយសារធាតុគីមីជាច្រើនប្រភេទ។ ផលិតផលគ្រឿងសំអាងដែលមានផ្ទុកសារធាតុគីមី អាចបង្កគ្រោះថ្នាក់ដល់សក់របស់អ្នក ដូចជា ធ្វើឱ្យសក់ងាយនឹងបែកចុង ជ្រុះសក់ និងបញ្ហាសក់ផ្សេងទៀត៕ (ប្រភព៖ health.com.kh)