ឃាត់ខ្លួនស្ត្រីម៉ាស្សាម្នាក់ក្រោយ លួចលុយពីភ្ញៀវជនជាតិបរទេស ជិត១,០០០ យូរ៉ូ

(ភ្នំពេញ)៖ ស្រ្តីម៉ាស្សាម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចលុយពី ជនរងគ្រោះឈ្មោះ BEN AHMED RABIA AHMIDA ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិលីបី ជាភ្ញៀវទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ PYKQHL89 ស្នាក់នៅសណ្ឋាគារ Diamond សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ក្រោយពីជនរងគ្រោះខាងលើបានចូលទៅម៉ាស្សាក្នុងហាងដែលស្ត្រីខាងលើធ្វើការ

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៨ កន្លះយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅចំនុច ផ្ទះលេខ16E0 ផ្លូវលេខ១៧៨ភូមិ០១ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ មើន ច្រឹប ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកម៉ាស្សា មានទីលំនៅផ្ទះលេខ១៦E0 ផ្លូវលេខ១៧៨ ភូមិ១ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ធ្វើសកម្មភាពលួចលុយចំនួន ១,០០០យូរ៉ូ។

បើតាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហតុជនរងគ្រោះបានចូលទៅម៉ាស្សា នៅក្នុងហាងខាងលើ ហើយជនសង្ស័យប្រាប់ឲ្យជនរងគ្រោះដាក់កាបូបស្ពាយក្បែរគ្រែ រួចប្រើល្បិចឲ្យដេកផ្កាប់មុខដើម្បីម៉ាស្សា ស្រាប់តែធ្វើសកម្មភាពលួចលូកយកលុយកាបូប ពេលជនរងគ្រោះឃើញទាន់ស្រែកផ្អើលសមត្ថកិច្ចល្បាត ចុះទៅអន្តរាគមន៍ឃាត់ខ្លួនមកសាកសួរ និងដោះស្រាយតាមនីតិវិធី៕ ដោយ៖ Micheal