អ្នកនាង ម៉េង កែវពេជ្ជតា បង្ហោះសារលើកទឹកចិត្ត ពេជ្រ សូលីកា ក្រោយពីម្តាយបង្កើតពាក់ព័ន្ធករណីមនុស្សឃាត !

(ភ្នំពេញ) ៖ ជឿជាក់ថាពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយ រឿងរ៉ាវកក្រើកបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្មីៗនេះ អំពីករណីម្តាយរបស់ ពេជ្រ សូលីកា ក្រោយដឹងព័ត៌មាននេះភ្លាម មានមហាជនជាច្រើនមានការភ្ញាក់ផ្អើល ក្នុងនោះផងដែល សូលីកា បាបង្ហោះសារជាច្រើន ក៌ដូចជាសារសុំទោសដល់គ្រួសារជនរងគ្រោះផងដែល ចំនែកមុននេះបន្តិច ប្រភពហ្វេសប៊ុក អ្នកនាង ម៉េង កែវពេជ្ជតា ក៌បានបង្ហោះសារដែលថា “រឹងមាំឡេីងប្អូនស្រី​! មានមនុស្សច្រេីនណាស់ដែលយល់ដឹង​ និងចេះបែងចែក​ ប្អូនកុំអស់សង្ឃឹម​។

យ៉ាងណាមិញ ជាអ្នក​ល្បីឈ្មោះ​ ជៀសមិនផុតពីការឆ្លៀតកេងចំណេញរបស់គេនោះទេ​ វាត្រូវតែបែបនេះ​ តែសំខាន់ប្អូនកុំបាក់ទឹកចិត្ត​ កុំតក់ស្លុត​ ហេីយខំថែទាំសុខភាពដេីម្បីកូន​ ព្រោះអូននៅមានកូន​ អូននៅមានស្វាមីល្អ​ ពិសេសអូននៅមានអ្នកគាំទ្រជាច្រេីនទៀត ស៊ូៗកុំព្រមចាញ់អោយសោះ ណា​ សូលីកា។

ចំពោះអ្នកមួយចំនួន​ ឈប់បន្តទៅ​ ត្រូវគិតថានេះជារឿងបុគ្គលទេ​ កុំទាញឈ្មោះអ្នកនេះ​ អ្នកនោះមកពាក់ព័ន្ធដេីម្បីប្រយោជន៍​ អ្នកអាចប្រឈមនឹងច្បាប់​បាន សូម្បីសមត្ថកិច្ចលោកមិននិយាយដល់បុគ្គលផ្សេងក្រៅរង្វង់ផង​កុំចេះតែហ៊ាន​”។ ​សូមទស្សនារូបភាពខាងក្រោមនេះ៕ ប្រភព៖ ហ្វេសប៊ុក

សម្រួល៖ យុទ្ធ