ស្មាត​ហ្វូន​​អេក្រង់​បត់​បាន​របស់ Xiaomi រូបរាង​អស្ចារ្យ

ប៉ាតង់ថ្មីត្រូវបានបោះពុម្ពផ្សាយដោយ WIPO (ការិយាល័យកម្មសិទ្ធិបញ្ញាពិភពលោក) សម្រាប់ស្មាតហ្វូនស៊េរីថ្មី Xiaomi ចំនួនពីរ។ ស្មាតហ្វូនទាំងពីម៉ូឌែល រុំសងខាងដោយអេក្រង់ព័ទ្ធជុំវិញមួយតួទូរស័ព្ទ។

គំរូទីមួយគឺអេក្រង់រុំព័ទ្ធស្រដៀងនឹងទូរស័ព្ទ Xiaomi Mi Mix Alpha Concept ។ ហើយមានរាង​ប្រហាក់ប្រហែលនឹងស្មាតហ្វូន Huawei Mate X នៅពេលបិទចូលគ្នា។

 

ឧបករណ៍ទីពីរជាទូរស័ព្ទ​ដែល​មាន​អេក្រង់​ទាំង​សង​ខាងជាប់​គ្នា​ពីខាងមុខដល់​ខាង​ក្រោយ។ ហើយ​អេក្រង់​ផ្នែក​ខាង​ក្រោយ​គឺ​ចោះ​ទម្លុះ​ដោយ​កាមេរ៉ា​២គ្រាប់ ដែល​ដើរ​តួរ​ជាកាមេរ៉ា​ក្រោយ​ផង​និងមុខ​ផង ព្រោះ​ទូរស័ព្ទ​នេះ​មាន​អេក្រង់​ទាំង​សង​ខាង​ដែល​អាច​ប្រើ​ជា​អេក្រង់​ពេល​ Selfie បាន។

ដោយ៖ Vieak