អាជ្ញាធរ​ខេត្ត​បាត់ដំបង​ ចាប់ផ្ដើម​បុកគ្រឹះសាងសង់ស្ពានថ្មី​ នៅអែបស្ពានចាស់ជំនាន់បារាំងដែលមានអាយុ​ ១០៦​ ឆ្នាំ​

(បាត់ដំបង​) ៖​ នៅរសៀល​ថ្ងៃទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០២០​ អាជ្ញាធរ​ខេត្ត​បាត់ដំបង​ ចាប់ផ្ដើម​បុកគ្រឹះសាងសង់ស្ពានថ្មី​ នៅអែបស្ពានចាស់ជំនាន់បារាំងដែលមានអាយុ​ ១០៦​ ឆ្នាំ​ ។

ប្រជាជន​ខេត្ត​បាត់ដំបង​និយាយ​ពេញៗមាត់​ថា​ ការសាងសង់​ស្ពានថ្មីនេះ​មិនមែនជាតម្រូវការចាំបាច់ដេីម្បីកាត់បន្ថយការកកស្ទះចរាចរទេ​ ព្រោះ​ស្ពានឆ្លងកាត់ស្ទឹងសង្កែក្នុងទីរួមខេត្ត​បាត់ដំបង​មានចំនួន​ ៣​ រួចទៅហេីយ​កំពុង​ធ្វើ​ចរាចរ​រាល់ថ្ងៃ​ តែដេីម្បីស្វែងរកកំណប់ក្បែស្ពានបុរាណច្រេីនជាង​ ។ ប្រជាជនខេត្តបាត់ដំបង​កំពុង​ព្រួយ​បារម្ភ​ខ្លាចការបុកគ្រឹះសាងសង់ស្ពានថ្មីនេះអាចបណ្ដាលអោយបាកស្ពានចាស់​ដែលកំពុងទ្រុឌទ្រោមស្រាប់​ ។

ម្យ៉ាងទៀត​ទីតាំង​សាងសង់​ស្ពាន​ថ្មីនេះ​ត្រូវគាស់រូបតោថ្មមួយចោល​ ដែលនៅក្រោមតោថ្មនោះសង្ស័យថា​មានកំណប់​ ។

ទោះជាយ៉ាងណាក្ដី​ អាជ្ញាធរ​ខេត្ត​បាត់ដំបង​បានបញ្ជាក់​ថា​ ការសាងសង់​ស្ពានថ្មីនេះ​គឺដេីម្បី​បញ្ចៀសការកកស្ទះចរាចរ​ និង​ មិនប៉ះពាល់​ដល់ស្ពានចាស់ទេ​ ៕

សម្រួល៖ យុទ្ធ