ប្រជាពលរដ្ឋប្រមាណជាង៥០ គ្រួសារ លើកគ្នាមកកាន់មុខសាលាដំបូងខេត្តកំពង់ឆ្នាំង ស្នើសុំព្រះរាជអាជ្ញាយោគយល់ ចំពោះគ្រួសាររបស់គាត់ ៩នាក់ ដែលត្រូវបានសមត្ថកិច្ចឃុំខ្លួន (រឿងនេសាទហ៊ុសម្រាស់ចាប់យកត្រី)

(កំពង់ឆ្នាំង)៖ សេចក្តីរាយការណ៍បានអោយដឹងថាប្រជាពលរដ្ឋមកពីភូមិត្អួរលំ កំពង់ហៅ ស្រុកកំពង់លែង ប្រមាណជាង ៥០គ្រួសារ បានលើកគ្នាមកកាន់មុខសាលាដំបូងខេត្តកំពង់ឆ្នាំងដោយក្នុងគោលបំណងស្នើសុំព្រះរាជអាជ្ញាចៅក្រមសុំការយោគយល់ចំពោះក្រុមគ្រួសាររបស់គាត់ ទាំង៩នាក់ផង ដែលត្រូវបានសមត្ថកិច្ចនគបាលខេត្តឃាត់ខ្លួនកាលពីថ្ងៃទី ១២ ខែមករាកន្លងមក ។

ហេតុការណ៍តវ៉ានៅខាងមុខសាលាតំបូងខេត្តនេះបានធ្វើឡើងនៅរសៀលថ្ងៃទី១៥មករា២០២០ដោយសុំអោយលោកព្រះរាជអាជ្ញានិងលោកចៅកនរមសាលាតំបូងខេត្តកំពង់ឆ្នាំងមានការយោកយល់ដល់គ្រួសាររបស់ពួកគាត់ផង ។

សូមរំលឹកថា កាលពីថ្ងៃទី១២ ឆ្នាំ២០២០ សមត្ថកិច្ចនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានធ្វើការចុះបង្ក្រាបបទល្មើសនេសាទ(ហ៊ុសម្រាស់ចាប់យកត្រី) នៅចំណុចភូមិត្អួរលំ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

នៅក្នុងកិច្ចប្រតិបត្តការនោះសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនមនុស្ស៩នាក់ ពលរដ្ឋ២នាក់ជាអ្នកធ្វើសកម្មភាព និង៧ នាក់ផ្សេងទៀតឃាត់ខ្លួន ពីបទរារាំងមិនសមត្ថកិច្ចមិនអោយរិបអូសឱ្យវត្ថុតាង (សាច់អួន)។

សមត្ថកិច្ចបានបញ្ជាក់ថាចំពោះមនុស្ស២នាក់ សមត្ថកិច្ចបានបញ្ជូនទៅខាងជំនាញរដ្ឋបាលជលផល ចំណែកមនុស្ស ៧នាក់ត្រូវបានអនុវត្តតាមនីតិវិធីស្តីពីច្បាប់ព្រហ្មទណ្ឌបញ្ជូនទៅកាន់តុលាការចាតការតាមនិតិវិធី ៕ ដោយ សុក្ខារិន