ទិដ្ឋភាពភ្នំភ្លើងផ្ទុះនៅហ្វីលីពីន ឃើញហើយគួរឲ្យសោកសង្រែក​ !

(បរទេស)៖ ភ្នំ​ភ្លើង​មួយ​ឈ្មោះ Taal បាន​ផ្ទុះ​នៅ​លើ​កោះ Luzon នៃ​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ បណ្ដាល​ឲ្យ​មាន​អ័ព្ទ​ផេះ​ពាស​ពេញ​មេឃ​រយៈ​កម្ពស់​ជាង ១០​គីឡូម៉ែត្រ និង​បង្ខំ​ឲ្យ​ប្រជាជន​ភាគ​ច្រើន​រស់​នៅ​ក្នុង​តំបន់​ជម្លៀស​ខ្លួន​ជា​បន្ទាន់។

ការ​ផ្ទុះ​ភ្នំ​ភ្លើង​នេះ បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​ផ្ទះ​សម្បែង​ជា​ច្រើន ខណៈ​ដែល​ដើមឈើ​ត្រូវ​បាន​គ្រប​ដណ្ដប់​ទៅ​ដោយ​ផេះ​កម្រាស់​ក្រាស់។ ជាមួយ​គ្នា​ដែរ អ្នក​ជំនាញ​ភ្នំ​ភ្លើង​ព្រមាន​ថា អាច​នឹង​មាន​ការ​ផ្ទុះ​ជា​បន្ដ​បន្ទាប់​ទៀត​នៅ​ពេល​ខាង​មុខ តម្រូវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​សុវត្ថិភាព​ប្រជាជន។

ទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយរបស់រដ្ឋាភិបាលមិនបានផ្តល់ព័ត៌មានលម្អិតអំពីការខូចខាតនោះទេប៉ុន្តែរបាយការណ៍បានបង្ហាញថាផ្ទះរាប់សិបខ្នងត្រូវបានបំផ្លាញដោយសារផេះនិងរញ្ជួយខ្លាំង។ គួរ​បញ្ជាក់​ថា Taal ស្ថិត​ក្នុង​ចំណោម​ភ្នំ​ភ្លើង​សកម្ម​តូច​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ដែល​បាន​ផ្ទុះ​ជាង ៣០​ដង​មក​ហើយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៧ មក៕

សម្រួល៖ យុទ្ធ