បុរសជាប្តីតារាល្បីម្នាក់ស្លាប់ក្រោយ ប៉ះគ្នាជាមួយម៉ូតូ រួចព្យាយាមបើករត់រហូតជ្រុលទៅបុករថយន្តដឹកទឹកកក

(ភ្នំពេញ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរយន្តម៉ាកព្រូស និងរថយន្តដឹកទឹកកក បណ្តាលឲ្យបុរសម្នាក់បាមស្លាប់ក្រោពេញបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង៤ និង៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុងលេខ១១៧ ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមកម្លាំងសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាក ព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-9139 អ្នកបើកបរឈ្មោះ ប៉ា ចាន់ពិសិដ្ឋ ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅក្នុងបូរីឈូកវ៉ា១ សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រីឯរថយន្តដឹកទឹកកក ប្រភេទ ១តោនកន្លះ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AK-7485 តៃកុងបានចាកចេញពីកន្លែងកើតហេតុបាត់។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្ក ធ្វើដំណើរតាមផ្លូវបេតុងពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានប៉ះគ្នាជាមួយម៉ូតូ រួចព្យាយាមបើករត់រហូតជ្រុលទៅបុករថយន្តដឹកទឹកកកតែម្ដង បណ្ដាលឲ្យរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ បានត្រឹមពាក់កណ្ដាលផ្លូវ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ដើម្បីកសាងតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ Micheal