ក្លឹប Man United កំពុងជួបគ្រោះ ក្រោយខ្សែប្រយុទ្ធវ័យក្មេង Rashford រងរបួស

(កីឡា)៖ លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានទទួលស្គាល់ថា ការសម្រេចចិត្តរបស់ក្នុងការប្រថុយប្រើប្រាស់ខ្សែប្រយុទ្ធ Marcus Rashford ក្នុងនាមជាកីឡាករបម្រុងនៅតង់ទី២ បានក្លាយជាកំហុសមួយ ដែលធ្វើអោយកីឡាកររូបនេះបានរងរបួស ក្នុងការទទួលជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុម Wolves កាលពីថ្ងៃពុធ។

Image result for Marcus Rashford

លោក Solskjaer បានប្រាប់ទូរទស្សន៍ BT Sport ថា៖ «នោះគឺជាកំហុសមួយ ប៉ុន្តែអ្នកត្រូវតែយកឈ្នះលើពួកគេ។ រូបគេមានបញ្ហារបួស និងមិនអាចរត់បានឡើយ។ យើងនឹងត្រួតពិនិត្យលើរូបគេនៅថ្ងៃអាទិត្យ និងមើលពីកម្រិតភាពរឹងមាំរបស់ពួកគេ»។

Related image

Rashford បានចំណាយតិចជាង១៥នាទីប៉ុណ្ណោះនៅលើទីលានប្រកួត ដោយសារតែរបួសខ្នង ហើយបច្ចុប្បន្នកំពុងតែស្ថិតក្នុងភាពមិនច្បាស់សម្រាប់ការធ្វើដំណើរទៅប្រកួតជាមួយនឹងក្រុមកំពុងនាំមុខ Liverpool ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ៕