ភ្ញាក់ផ្អើល “មនុស្សពស់” នៅប្រទេសឥណ្ឌា !

(បរទេស)៖ យោងទៅតាមប្រភពព័ត៌មានមួយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​​​​​​​​​​​​​​​ឲ្យដឹងថាមានកុមារាម្នាក់ឈ្មោះ Jagannath អាយុ ១០ឆ្នាំ រស់នៅតំបន់ Ganjam ភាគខាងកើតប្រទេសឥណ្ឌា បានទទួលរងនូវជំងឺដ៏ចម្លែកម៉្យាង ដែលគេឲ្យឈ្មោះថា Ichthyosis​​​​​​​​​​​​​​​​​​​​​​​​។

Ichthyosis គឺជាប្រភេទជំងឺមួយប្រភេទ ដែលបង្កឡើងពីបញ្ហាហ្សែន ដែលបណ្ដាលឲ្យស្បែកប្រែទៅជាប្រេះស្រកា នឹងតម្រូវឲ្យកុមារាខាងលើងូតទឹកជាប្រចាំ ឬយកទឹកលាបខ្លួនឲ្យមានសំណើមច្រើនដងក្នុងមួយថ្ងៃ ដើម្បីការពារកុំឲ្យមានការឈឺចាប់ខ្លាំង នៅពេលស្បែករបស់គេប្រែទៅជាស្ងួត។

តាមប្រភពព័ត៌មាន បានបន្តឲ្យដឹងថា Jagannath ត្រូបានគេផ្ដល់ឈ្មោះថ្មីមួយទៀតថា “ មនុស្សពស់ ” ដោយសារតែស្បែកដែលគ្របបដណ្ដប់លើរាងកាយរបស់គេ ប្រេះបែកចេញជាស្រកាធំៗពេញខ្លួនដូចជាពល់អីចឹង។ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ជម្ងឺមួយនេះធ្វើឲ្យ Jagannath មានការឈឺចាប់ជាខ្លាំង ដោយសារស្បែករបស់គេមានសភាពស្ងួត ហើយតឹងខ្លាំង ដែលជាហេតុពិបាកក្នុងការធ្វើចលនាផ្សេងៗ ដូចជាការដើរទៅណាមកណា ជាដើម។

តាមសម្តីពីឪពុករបស់ Jagannath ថា Jagannath កូនប្រុសរបស់លោកបានទទួលរងនូវជំងឺនេះតាំងពីគេនៅតូចម្ល៉េះ ហើយមកទល់នឹងពេលនេះ គ្មានការព្យាបាលណាដែលអាចជួយសង្គ្រោះគេបានឡើយ។ មួយវិញទៀត លោកក៏មិនមានថវិកាគ្រប់គ្រាន់សម្រាប់ព្យាបាលគេនោះដែរ លោកមានលទ្ធភាពត្រឹមតែទិញក្រែមលាប និងថ្នាំកាត់បន្ថយជំងឺមួយនេះប៉ុណ្ណោះ៕