រថយន្តស្ទួចចាក់បេតុងមួយគ្រឿងសង្ស័យឆ្លងរន្តអគ្គិសនី ឆក់ទៅលើយុវជន២នាក់ បណ្តាលអោយសន្លប់ភ្លាមៗ

(ព្រះសីហនុ)៖ មានករណីឆ្លងចរន្តអគ្គិសនីរថយន្តបូមបេតុងមួយកើតឡើង ខណៈកំពុងបូមចាក់សាប និងបណ្តាលអោយយុវជន២នាក់រងរបួសធ្ងន់ និងស្រាល នៅវេលាម៉ោង១២ និង០០នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ក្បែរមន្ទីពេទ្យមិត្តភាព ស្ថិតក្នុងភូមិ២ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ។

យោងតាមភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុយុវជនទាំងលើកំពុងកាន់បំពងទុយោបម្រង់ បូមបេតុងចាកសាប ខណៈពេលនោះសង្ស័យតៃកុងរថយន្តបញ្ជារខុសច្ចេកទេស ក៏ប៉ះនិងខ្សែរភ្លើង បណ្តាលអោយឆ្លងចរន្តឆក់ភ្លាមៗ បណ្តាលអោយសន្លប់តែម្តង។

ជនរងគ្រោះទី១.ឈ្មោះ ម៉េង ហួយ ភេទប្រុស អាយុ ១៨ មុខរបរកម្មសំណង់ ស្រុកកំណើត ភូមិអូរគធរ ឃុំអូរគរ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ និងទី២.ឈ្មោះ បូ ទី បេ អាយុ ២០ភេទប្រុស មុខរបរកម្មករសំណង់ ស្រុកកំណើត ភូមិសំរោយ ឃុំកក់ ស្រុកពញាក្រែក ខេត្តក្បូងឃ្មុំ ។

បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់មានអាការាកធូរស្បើយហើយ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ឃ្លាំងលើ (ពេទ្យ៨៨៨) ខេត្តព្រះសីហនុ៕ ដោយ៖ KCH