ប្រជាពលរដ្ឋមកពីភូមិភ្លង និងភូមិទន្លេក្រៅ លើកគ្នាមករង់ចាំតំណាងរបស់ខ្លួន ដែលត្រូវបានតុលាការខេត្តកំពង់ឆ្នាំងកោះហៅមកសាកសួរ

(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ប្រជាពលរដ្ឋ៧០នាក់ មកពីភូមិភ្លង និងភូមិទន្លេក្រៅ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានលើកគ្នាមករង់ចាំតំណាងរបស់ខ្លួនបីនាក់ ដែលត្រូវបានតុលាការធ្វើការកោះហៅឲ្យចូលខ្លួនមកធ្វើការសាកសួរ ដោយយោងតាមបណ្ដឹងរបស់ឈ្មោះ ពេជ្យសៀង ពីបទគំរាមកំហែងថា សម្លាប់ ធ្វើឲ្យខូចខាតដោយដោយចេតនា និងជេរប្រមាថ។

តំណាងប្រជាពលរដ្ឋឈ្មោះ គង់ សារិន មានទីលំនៅក្នុងភូមិទន្លេក្រៅ បានឲ្យដឹងថា គាត់ត្រូវបានតុលាការកោះហៅពាក់ពន្ធ័ដើមបណ្តឹងឈ្មោះ ពេជ្យ សៀង គឺដើមហេតុដំបូងពួកគាត់ បានទៅធ្វើការរុះរើរបាំងរាំងផ្ជិតចាប់យកត្រីជាប់នឹងតំបន់អភិរក្ស ដែលជាសមាជិកសហគមន៍ បានស្នើសុំទៅក្រសួងកសិកម្ម សុំបង្កើតតំបន់អភិរក្សក្នុងសហគមន៍។ ក្រោយមករយៈពេល៣ឆ្នាំនេះ ឈ្មោះ ពេជ្យ សៀង បានចូលមកដាក់របាំងជាប់នឹងតំបន់អភិរក្សរាប់គីឡូម៉ែត្រទាំងប្រាំង និងវស្សា ពួកគាត់បានប្រាប់ទៅមេភូមិ និងមេឃុំ ដើម្បីសុំជួយឲ្យជួយដករបាំងរបស់ឈ្មោះ ពេជ្យ សៀង ចេញពីតំបន់អភិរក្ស។ ម្តងហើយម្តងទៀតអាជ្ញាធភូមិ-ឃុំ មិនមានកាដោះស្រាយ ទើបបានពួកគាត់ដែលជាសមាជិកសហគមន៍ទាំង២ភូមិលើកគ្នាធ្វើការរុះរបាំងរបស់ឈ្មោះ ពេជ្យ សៀង ហើយត្រូវបានឈ្មោះ ពេជ្យ ស្រៀង ប្តឹងពួកគាត់ដូចនៅខាងលើស្រាប់ ។

អ្នកដែលត្រូវបានឈ្មោះ ពេជ្យ ស្រៀង ប្តឹងទៅស្ថាបន័តុលាការខេត្តកំពង់ឆ្នាំងមាន៣នាក់ គឺ១)ឈ្មោះ ឃិន វិសាល ២)ឈ្មោះ គង់ សារិន អ្នកទាំង២ រស់នៅក្នុងភូមិទន្លេក្រៅឃុំជលសារ និង៣)ឈ្មោះ ដុង ឌឹម រស់នៅភូមិភ្លង ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ បុរសឈ្មោះ ឃិន វិសាល ដែលត្រូវបានតុលាកាហៅឲ្យចូលខ្លួន ដើម្បីសាកសួនៅថ្ងៃទី១៦មករា២០២០ បានឲ្យដឹងនៅខាងមុខសាលាដំបូងខេត្តថា សវនាការធ្វើការសាកសួរពីបទល្មើសនេសាទរបស់ឈ្មោះ ពេជ្យ សៀង ការសាកសួរបស់ពាក្យបណ្តឹងរបស់ឈ្មោះ ពេជ្យ សៀង ហើយតុលាការបាននិយាយថា យើងជាប្រជាជននាំគ្នាចុះទៅរុះរើរបស់គេអ៊ីចឹងខុស ដោយសារមិនមានជំនាញ ឬស្ថាបន័ណាមួយចុះទៅធ្វើការរុះរើជាមួយ។ បុរសឈ្មោះ ឃិន វិសាល បានឲ្យដឹងទៀតថា សម្រាប់ពួកគាត់ជាប្រជាជនរង់ចាំរយៈពេល៣ឆ្នាំមកហើយ មិនឃើញមានខាងណាមកធ្វើការរុះរើរបាំងរបស់ឈ្មោះ ពេជ្យ សៀង ខណៈដែលពួកគាត់មើលឃើញថា ធនធានធម្មជាតិរបស់ពួកគាត់ដែលប្រឹងថែរក្សានឹងត្រូវរលាយដោយសារឈ្មោះ ពេជ្យ សៀង តែអ្វីដែលសំខាន់នោះ ឈ្មោះ ពេជ សៀង ប្រព្រឹត្តបទល្មើសដាក់របាំងចាប់យកត្រី ហើយមកប្តឹងពួគគាត់ទៅវិញ។ ពាក់ពន្ធនិងករណីនេះពួ កគាត់បានសូមឲ្យប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយមើលពួកគាត់ផង គេប្រព្រិត្តបទល្មើសដាក់របាំងទាំងប្រាំង និងវស្សា ហើយក៏មានទាំងដាក់សម្រាស់ជាប់នឹងតំបន់អភិរក្សទៀតមិនមានខាងណាបង្ក្រាបសោះ បែជាអ្នកល្មើសប្តឹងប្រជាពលរដ្ឋដូចខាងលើទៅវិញ។

នាយខណ្ឌរដ្ឋបាលជលផល លោក លី ឡា បានឲ្យដឹងនៅវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃទី១៦មករានេះថា ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោកបានដឹងនៅពេលដែលប្រជាពលរដ្ឋលើកឡើងនៅវេទិការសាធារណៈក្នុងស្រុកជលគីរី ហើយភ្លាមៗនោះ លោកបានឲ្យកម្លាំងចុះរុះរើកាប់បំផ្លាញចោលអស់ហើយ។ ពាក់ពន្ធ័ថាមានការប្តឹងផ្តល់គ្នាទៅតុលាការជាមួយប្រជាពលរដ្ឋ និងអ្នកដាក់របាំងនោះ លោកមិនដឹងទេ។ ដោយឡែកចំពោះភាគីដើមបណ្តឹងឈ្មោះ ពេជ្យ សៀង មិនអាចសុំការបំភ្លឺបានឡើយ ព្រោះមិនមានលេខទូរសព្ទសម្រាប់ទាក់ទងសុំការបំភ្លឺជុំវិញបញ្ហាខាងលើបានឡើយ៕ ដោយ៖ សុក្ខារិន