អត្ថប្រយោជន៍របស់ពោតបារាំង ចំពោះអ្នកមានជំងឺទឹកនោមផ្អែម

(ភ្នំពេញ)៖ នៅពេលដែលអ្នកមានជំងឺទឹកនោមផ្អែម ក្រៅពីព្យាបាលដោយប្រើថ្នាំ អ្នកត្រូវតែប្រយ័ត្នពីអាហាររបស់អ្នក នោះវានឹងអាចការពារមិនឱ្យជំងឺអ្នកកាន់តែធ្ងន់ឡើយ ប៉ុន្តែមានបន្លែម្យ៉ាងដែលអាចជំនួយដល់ជំងឺអ្នកបាន នោះគឺ «ពោតបារាំង»។ ខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់អ្នកពីអត្ថប្រយោជន៍របស់វាចំពោះអ្នកជំងឺទឹកនោមផ្អែមនេះ។ តើមានអ្វីខ្លះទៅ?

១)តម្រូវជាតិស្ករក្នុងខ្លួន
នៅក្នុងពោតបារាំង មានសារធាតុដែលអាចស្រូបយកជាតិស្ករពីក្នុងខ្លួនអ្នកបាន ដែលអាចធ្វើឱ្យជំងឺអ្នកមិនសូវមានលក្ខណៈធ្ងន់ទេ។
២)កាត់បន្ថយអាស៊ីតខ្លាញ់
នៅពេលដែលអ្នកបរិភោគវារួច វានឹងជួយកាត់បន្ថយមិនឱ្យរាងកាយអ្នកស្រូបយកកាឡូរីច្រើននោះទេ នោះអ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺដែលទាក់ទងនឹងសរសៃឈាមឡើយ។
៣)ជួយបញ្ចេញជាតិពុល
នៅក្នុងពោតបារាំង មានសារធាតុដែលអាចជួយសារពាង្គកាយអ្នកឱ្យបញ្ចេញជាតិពុលចេញមកក្រៅ ថែមទាំងអាចការពារថ្លើមអ្នកទៀត។
៤)ការពារជំងឺពុកឆ្អឹង
នៅក្នុងពោតបារាំង មានកាលស្យូមច្រើនជាងទឹកដោះគោដល់ទៅ២ដង ដូចនេះក្រោយពេលដែលអ្នកបរិភោគវារួច អ្នកនឹងមិនមានបញ្ហាជាមួយឆ្អឹងអ្នកឡើយ។
៥)ការពារភ្នែក
នៅក្នុងពោតបារាំងនេះ មានផ្ទុកវីតាមីន A ដែលអាចជួយការពារភ្នែកអ្នកឱ្យមើលច្បាស់។
៦)ស្រកទម្ងន់
ក្រោយពេលដែលអ្នកពិសាពោតនេះរួច វានឹងជួយអ្នកឱ្យស្រកទម្ងន់បាន ដោយសារតែនៅក្នុងនោះមានប្រូតេអ៊ីនច្រើន ដូចនេះអ្នកនឹងមានរាងស្អាតជាមិនខានឡើយ។
៧)ប៉ូវឈាម
វានឹងជួយការពារអ្នកមិនឱ្យមានជំងឺខ្វះឈាមឡើយ ដោយសារតែនៅក្នុងនោះមានជាតិដែក។
៨)ទប់ស្កាត់ភាពចាស់
នៅក្នុងនោះមានវីតាមីនC ជាច្រើន ដែលអាចធ្វើឱ្យស្បែកអ្នកស និងមានទម្ងន់។
កំណត់សម្គាល់៖ ចំពោះអ្នកដែលមានក្រពះខ្សោយ ហើយងាយហើមពោះ មិនត្រូវបរិភោគច្រើនឡើយ ហើយអ្នកដែលលាងក្រលៀន ក៏មិនត្រូវពិសាច្រើនដូចគ្នា៕ (ប្រភព៖ health.com.kh)