ប្រសិនបើមិនមានការប្រែប្រួលទេ ពិធីប្រកាសផ្លាស់ប្ដូរតំណែងប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកពេលរសៀល

(កំពង់ឆ្នាំង)៖ ប្រសិនបើមិនមានការប្រែប្រួលទេ ពិធីប្រកាសផ្លាស់ប្ដូរតំណែងប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកពេលវេលារ ម៉ោង 4:30 រសៀល ថ្ងៃទី២៦មករា២០២០នៅសាលប្រជុំ(ខ)នៃ មន្ទីរសុខាភិបាលខេត្ត ដោយក្នុងពិធីនេះគឺជាការប្រកាសចូលកាន់តំណែងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលផង និងថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តផង។

ប្រភពបង្ហើបថាលោក សូរិ ន្ទីរ៉ាវឌ្ឍុី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នឹងត្រូវឡើងទៅកាន់តំណែងជាអនុប្រធានមន្ទីរសុខាភិបាលខេត្ត ចំណែកឯលោក ទុំ សម្បត្តិ ជាអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនឹងត្រូវឡើងជាប្រធានបង្អែកជំនួសលោកសូរិន្ទីរាវុឌ្ឃី ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំលោក វិជ្ជបណ្ឌិត ប្រាក់វ៉ុន បានអោយដឹងនៅវេលាម៉ោង៥និង៧នាទីថ្ងៃទី១៦មករា២០២០នេះថា ពិជាមានការផ្លាស់ប្តូរការងារនិងផ្ទេភារកិច្ចប្រធានមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងមែន តែមិនដកចេញដូចគេថាទេគឺគាត់ត្រូវបានឡើងមកកាន់ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តវិញ ។

ដោយឡែកប្រធានមន្ទីពេទ្យ បង្អែកខេត្តកំពង់ឆ្នាំងត្រូវបានដាក់ជំនួសដោយលោកអនុប្រធានមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងលោកវិជ្ជបណ្ឌិត ទុំសម្បត្តិ ។

ប្រភពដោយឡែកមួយបានបង្ហើបអោយដឹងថាការផ្លាស់ប្តូរនេះក្រោយពីមានការរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋជុំវិញហេតុការណ៍រឿងអាស្រូវគ្លីនិកឯកជនរបស់លោកស្រីយឹមផល្លាដែលបង្កើតកូនបណ្ដាលឱ្យស្លាប់ទាំងម្ដាយនិងកូននាពេលកន្លងទៅមកដល់ពេលនេះអ្នកស្រីយឹមផល្លាបានគេចខ្លួនបាត់ក្រោយការសម្រាលកូនបណ្ដាលឲ្យស្លាប់ទាំងម្ដាយនិងកូន ៕ ដោយ សុក្ខារិន