ទីបំផុតសមត្ថកិច្ច ឃាត់ខ្លួនសិស្ស៤នាក់ យកទៅសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់ ក្រោយពីបានវាយទាត់ធាក់សិស្សស្រីម្នាក់នៅវិទ្យាល័យផ្សារដើមថ្កូវ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៦ខែមករា ឆ្នាំ២០២០នេះសមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនសិស្សស្រីៗ៤នាក់យកទៅសួរនាំនិងចាត់វិធានការ

តាមផ្លូវច្បាប់ក្រោយពីពួកគេបានវាយទាត់ធាក់និងជេរប្រមាថដល់សិស្សស្រីម្នាក់នៅវិទ្យាល័យផ្សារដើមថ្កូវខណ្ឌចំការមន

រាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា  ប្រជាពលរដ្ឋនិងក្រុមគ្រួសារក្មេងស្រីរងគ្រោះបានដឹកដៃកូន មកស្នើសុំនគរបាលជួយអន្តរាគមន៍ និងឃាត់ក្មេងស្រីបង្កហេតុ ដើម្បីយកមកសាកសួរនាំពីហេតុការណ៍កើតឡើងនៅវិទ្យាល័យផ្សារដើមថ្កូវក្នុងសង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន។

បើតាមសមត្ថកិច្ចជនរងគ្រោះរៀនថ្នាក់ទី៨ឈ្មោះស្រ៊ុនកែវមរកតអាយុ១៦ឆ្នាំស្នាក់នៅសង្កាត់ផ្សារដើមថ្កូវផ្លូវ៣៤៣០។ចំណែកក្រុមជនបង្កមានគ្នា៤នាក់ រៀនថ្នាក់ទី៩ម្នាក់ដោយហៅបក្ខពួកពីខាងក្រៅស្រីវិទ្យាល័យផ្សេងចំនួន៣ទៀតមកវាយលើជនរងគ្រោះថែមទៀត។

យោងតាមក្រុមគ្រួសារអ្នករងគ្រោះបានឲ្យដឹងថាករណីហិង្សានេះកើតឡើងកាលពីរសៀលថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៩នៅក្នុងវិទ្យាល័យផ្សារដើមថ្កូវ។

បន្ទាប់វាយដំលើរាងកាយដោយប្រើជើងធាក់ខ្លួននិងចំក្បាល រួចមកក្រុមជនបង្កបានគំរាមដល់ជនរងគ្រោះថែមទៀត។

ចំណែកជនរងគ្រោះមិនបានទៅរៀនទេព្រោះខ្លួនប្រាណជ្រាំពេញខ្លួនប្រាណទាំងអស់។

បើតាមម្តាយយុវតីរងគ្រោះបានអះអាងថាគាត់មិនបានដាក់ពាក្យបណ្តឹងនៅឡើយទេទើបតែរសៀលថ្ងៃទី១៦ខែមករាឆ្នាំ២០២០ឃើញមានរូបភាព

បង្ហោះតែសង្គមហ្វេសប៊ុកហើយបានដឹងថាកូនគាត់មានកូនសិស្សស្រីដូចគ្នាចោមរោមវ៉ៃយ៉ាងចាស់ដៃ។

ម្តាយរូបនេះបានបន្តថាក្រោយមកក៏នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវបានអន្តរាគមន៍និងស្វែងរកតាមសកម្មភាពហិង្សាតាមវីដេឃ្លីបនិងនាំក្មេងស្រីសិស្សសាលាចំនួន៤នាក់។

ម្តាយយុវតីរងគ្រោះមិនចង់ឲ្យនគរបាលដាក់ទោស ទណ្ឌលើក្មេងបង្កហិង្សាមកលើកូនគាត់ទេគ្រាន់តែចង់ឲ្យអប់រំនិងឪពុកម្ដាយមកធានាកុំឲ្យ

ប្រើហិង្សាមកលើក្មេងស្រីដទៃទៀត។

សូមបញ្ជាក់ថាក្រោយមានការផ្សព្វផ្សាយនិងចែកចាយជាបន្តបន្ទាប់នូវវីដេអូខ្លីបមួយដែលបង្ហាញពីសកម្មភាពសិស្សសាលាមួយក្រុមព្រួតគ្នាទាត់ធាក់

សិស្សស្រីម្នាក់និងជេរប្រទេចដូចសត្វធាតុនោះសមត្ថកិច្ចបានស្រាវជ្រាវឃើញថាសកម្មភាពហិង្សានោះកើតឡើងនៅវិទ្យាល័យផ្សារដើមថ្កូវក្នុងខណ្ឌចំការមន

ហើយបានស្វះស្វែងរកជនរងគ្រោះនិងជនដៃដល់ដើម្បីធ្វើការដោះស្រាយនិងចាត់វិធានការតាមច្បាប់។

សកម្មភាពទំនើងរបស់ក្មេងស្រីៗបែបនេះធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមស្នើដល់សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនក្រុមជនបង្កយកទៅ

ផ្តន្ទាទោសតាមច្បាប់៕ដោយ៖Micheal