ថ្នាំញៀនជិត០៦គីឡូក្រាម ចរាចរណ៍នៅក្រុងបាត់ដំបង ត្រូវសមត្ថកិច្ចបង្ក្រាបបានជាមួយមនុស្ស០៤នាក់

(បាត់ដំបង)  កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីជាទ្រង់ទ្រាយធំក្នុងបទល្មើសជាក់ស្តែង។

   

លោកវរសេនីយ៍ទោសុខនិមលនាយការិយាល័យស្តីទីប្រឆាំងគ្រឿងញៀនបានប្រាប់អោយដឹងថានៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងពីករណីផ្សេងគ្នាក្នុងថ្ងៃតែមួយនៅក្នុងភូមិសាស្ត្រកណ្តាលក្រុងបាត់ដំបង។

លោកបន្តថាជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការនេះដែរដំណាក់កាលទីមួយធ្វើឡើងនៅវេលាម៉ោងនិង៤៧នាទីទៀបភ្លឺឈានចូលថ្ងៃទី១៥ខែមករាឆ្នាំ២០២០នៅចំណុចភូមិទួលតាឯកសង្កាត់ទួលតាឯកក្រុងបាត់ដំបងដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖ទី១. មោះអ៊ានហាក់ឡេង  ភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិអូរចារសង្កាត់អូរចារក្រុងបាត់ដំបង, ទី២. ឈ្មោះនឿនវណ្ណៈភេទប្រុសអាយុ១៩ឆ្នាំរស់នៅភូមិក្បាលខ្មោចឃុំជ្រៃស្រុកថ្មគោលនិងទី៣. ឈ្មោះហៀងស៊ីវនភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិព្រៃកូនសេក  សង្កាត់អូរចារក្រុងបាត់ដំបង។

ជាមួយវត្ថុតាងចាប់យកបានរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន០៥កញ្ចប់ទម្ងន់៥២៥៧,៩៤ក្រាមថ្នាំញៀនប្រភេទកេតាមីន(KETAMIN)ចំនួន០៤ថង់និង១កំណាត់ទុយោបឺតទម្ងន់,០១ក្រាម  ថ្នាំញៀនប្រភេទអិចស្តាសុី(MDMA)ចំនួន១កំណាត់=,១៤ក្រាម។

ដំណាក់កាលទី២នៅវេលាម៉ោង០៨និង០០នាទីថ្ងៃទី១៥ខែមករាឆ្នាំ២០២០នៅចំណុចភូមិដង្កោទាបសង្កាត់ទួលតាឯកក្រុងបាត់ដំបងដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះហោឧត្តមភេទប្រុសអាយុ៤៦ឆ្នាំរស់នៅភូមិដង្កោទាបសង្កាត់ទួលតាឯកក្រុងបាត់ដំបង។

ក្នុងនោះកម្លាំងបានដកហូតវត្ថុតាងរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីនម៉ាទឹកកក(ICE)ចំនួន០៧កញ្ចប់ទម្ងន់៥៧០,៣៥ក្រាមថ្នាំញៀនប្រភេទយ៉ាម៉ា(WY)ចំនួន១ចំហៀងគ្រាប់ស្មើរ,០៤ក្រាមរួមនឹងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនបានរៀបចំសំណុំឯកសារដើម្បីបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមនីតិវិធី៕ដោយសាលី