សត្វ​ពស់ថ្លាន់​ដែលជា​ប្រភេទ​សត្វ​ដ៏​កម្រ​និង​ជិត​ផុត​ពូជ​ចំនួន​៣០​ក្បាល​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​យកមក​លែង​នៅក្នុង​តំបន់​ការពារ​អភិរក្ស​បឹង​ទន្លេសាប​

(​កំពង់ឆ្នាំង​)៖​សត្វ​ពស់ថ្លាន់​ដែលជា​សត្វ​ដ៏​កម្រ​និង​ជិត​ផុត​ពូជ​ចំនួន​៣០​ក្បាល​ត្រូវបាន​កំលាំង​អន្តរាគមន៍​ចម្រុះ​ឧ​ទ្យា​នុ​រក្ស​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ធ្វើការ​ដោះលែង​ចូល​បឹង​ព្រៃ​ធម្មជាតិ​ដែល​ការពារ​ដើម្បី​អភិរក្ស​បន្ត​ពូជ​បង្កើតកូន​ឡើងវិញ​។​


​ការនាំយក​សត្វ​ពស់ថ្លាន់​ដែលជា​ប្រភេទ​សត្វ​ដ៏​កម្រ​និង​ជិត​ផុត​ពូជ​នេះ​ត្រូវបាន​បាន​ក្រុមចម្រុះ​ឧទ្យាន​អនុរក្ស​និង​មន្ត្រី​បរិស្ថាន​ប្រចាំការ​ស្នាក់ការ​នៅ​ឆ្នុកទ្រូ​ស្រុក​បរិបូ​ណ៍​ខេត្តកំពង់ឆ្នាំង​បានធ្វើ​ការដោះលែង​ចូលទៅក្នុង​បឹង​និង​ព្រៃ​ធម្មជាតិ​នៅវេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃទី​១៦​មករា​២០២០​នៅ​ចំណុច​តំបន់​ការពារ​និង​អភិរក្ស​ជីវចម្រុះ​ចំណុច​ភូមិ​ស្លត ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​

​មន្ត្រី​បរិស្ថាន​ស្នាក់ការ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានអោយដឹង​នៅ​វេ​លស​ម៉ោង​៧​និង​១០​នាទី​យប់​ថា សត្វ​ពស់ថ្លាន់​ទាំង​៣០​ក្បាល​នេះ​កំលាំងចម្រុះ​បាន​ប្រមូល​ពី​ប្រជាពលរដ្ឋ ប្រគល់អោយ នៅ​ក្រុងភ្នំពេញ​និង​តាម​បណ្តា​ហាង​ផ្សេងៗ​យកទៅ​លែង​នៅ​ភ្នំ​តា​ម៉ៅ​ដល់ពេល​បាន​ច្រើន​ទើប​គេ​យកមក​លែង​នៅក្នុង​តំបន់​ជីវចម្រុះ​ចំណុច​ខាងលើ​ដើម្បី​ធ្វើការ​ថែរក្សា​ការពារ​តំបន់​អភិរក្ស​អោយ​ប្រភេទ​សត្វ​ល្មូ​ន​ដ៏​កម្រ​និង​ជិត​ផុត​ពូជ​នេះ​មានឱកាស​រស់នៅ​ដោយ​ក្តី​សុខសាន្ត​និង​បន្ត​ពូជ​ឡើងវិញ​។​


​ក្នុងនោះ​ក្រុមចម្រុះ​និង​មន្ត្រី​បរិស្ថាន​បានធ្វើការ​អំពាវនាវ​ដ​ល់បង​ប្អូន​ប្រជាពលរដ្ឋ​សូមកុំ​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​ដែលជា​ជម្រក​សត្វព្រៃ​គ្រប់​ប្រភេទ​ជា​ជម្រក  សូមកុំ​ចាប់​សត្វ​ដ៏​កម្រ​ខាងលើ​និង​ជិត​ផុត​ពូជ​ខាងលើ​។​

​សូមបញ្ជាក់ថា​ការចាប់​សត្វព្រៃ​ធ្វើ​អាជីវកម្ម​ជា​អំពើ​ល្មើស​និង​ច្បាប់​ហើយ​និង​មានទោស​ទណ្ឌ​ផងដែរ​៕ (​ដោយ​៖ សុ​ក្ខា​រិ​ន​) (​សម្រួល​ដោយ​៖ KS)​