Cristiano Ronaldo ស៊ុតប៉េណាល់ទីចុងម៉ោង ជួយ Juventus តាមស្មើ AC Milan ១-១

(កីឡា) Cristiano Ronaldo បានជួយសង្គ្រោះក្រុម Juventus ក្នុងពេលពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងការប្រកួតជើងទី១នៃពាន Coppa Italia វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅលើទឹកដីក្រុម AC Milan កាលពីថ្ងៃព្រហស្បតិ៍។

Image result for ac milan 1-1 juventus

Ante Rebic បានជួយឲ្យក្រុម AC Milan នាំមុខមុន នៅមុនពេលក្រុមម្ចាស់ផ្ទះបាត់បង់ខ្សែបម្រើ Theo Hernandez ដោយសារតែការរងពិន័យកាតលឿងជាលើកទី២ បន្ទាប់ពីនាទី ទី៧១។

Image result for ac milan 1-1 juventus

ការប្រកួតជើងទី២នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី៤ និងទី៥ ខែមីនា ខណៈដែលវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែឧសភា នៅកីឡដ្ឋាន Stadio Olimpico ក្នុងទីក្រុងរ៉ូម ខណៈដែលទាំងក្រុមសេះបង្កង់ និង AC Milan នឹងត្រូវប្រជែងយកកៅអីទៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីជួបជាមួយនឹងក្រុម Inter Milan ឬ Napoli៕

Image result for ac milan 1-1 juventus