សមត្ថកិច្ចនគបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង នៅតែបន្តធ្វើការរឹតបណ្តឹងច្បាប់ចរាចរណ៍

(កំពង់ឆ្នាំង)៖ ស្នងការរងនគបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង បានធ្វើការដាស់តឿនទៅដល់ជំនាញនគទេសចរណ៍ និងចរាចរណ៍ផ្លូវគោក ត្រូវតែធ្វើអំពើណាល្អៗ និងបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងត្រូវគិតគូរអំពីផលប្រយោជន៍ជាតិជាធំ។ ការថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រជុំដល់មន្ត្រីនគបាលចរាចរណ៍ឲ្យធ្វើតែអំពើណាល្អៗស្របច្បាប់ស្តីពីច្បាប់ចរាចរណ៍។ចំពោះបុគ្គលណា ដែលជាអ្នកបើកបរមិនគោរពច្បាប់ ត្រូវអនុវត្តន៍តាមផ្លូវច្បាប់ឲ្យបានតឹងរ៉ឹង ដើម្បីការពារជីវិតរបស់ពួកគាត់ និងអ្នកដទៃ។ លោកស្នងការរងនគបាលចរាចរណ៍ផ្លូវគោកលោកបាបបញ្ជាក់ទៀតថា ការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវតាមច្បាប់ គេមិនរាប់ចូលក្នុងអំពើរអាក្រក់របស់មន្ត្រីនគបាលយើងទេ ព្រោះភារកិច្ច និងតួនាទី កាតព្វកិច្ចអនុវត្តន៍ច្បាប់ និងពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បីរក្សាសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សង្គមក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ។ ប៉ុន្តែបើមន្ត្រីណាធ្វើខុស ដោយស្វែងរកផលប្រយោជន៍ នោះទើបគេរាប់បញ្ចូលក្នុងអំពើអាក្រក់របស់មន្ត្រីនោះ គឺលោកមិនគាំទ្រទេមន្ត្រីបែបនេះ។ លោកសូមឲ្យកម្លាំងក្រោមការដឹកនាំរបស់លោកអនុវត្តន៍តាមច្បាប់ និងគោលការណ៍របស់ស្នងការនគបាលខេត្ត។ លោកបានបន្ថែមទៀតថា អ្វីដែលលោកចង់បាននោះ គឺលទ្ធផលការងារដោយធ្វើយ៉ាងណាកាត់បន្ថោយគ្រោះថ្នាក់ដោយចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។លោកស្នងការរង បានធ្វើការអំពាវនាវដ៏ទទូចដល់អ្នកប្រើប្រាស់ផ្លូវ សូមមេតា្តគោរពច្បាប់នៅពេលបើកបរយាន្តជំនិះគ្រប់ប្រភេទម៉ូតូ ត្រូវពាក់មួកការពារសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ និងត្រូវបំពាក់កញ្ចក់សម្រាប់មើលក្រោយ បំពាក់ស្លាក់លេខ។ ក្នុងនោះអ្នកបើកបររថយន្តត្រូវបំពាក់ខ្សែក្រវាត់ សូមកុំបើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ សូមកបើកបរក្នុងស្ថានភាពស្រវឹង និងបើកបរត្រូវគោរពច្បាប់ចរាចរណ៍ និងចេះអព្យាស្រយ័គ្នាទៅវិញទៅមក ដើម្បីបញ្ចៀសនៅគ្រោះថ្នាក់ ដែលធ្វើឲ្យកើតមានអ្នកស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិទៀតផង៕ ដោយ៖ សុក្ខារិន