Ziyech យល់ព្រមផ្ទេរមកកាន់ក្លឹបតោខៀវ Chelsea ក្នុងតម្លៃខ្លួន៤០លានអឺរ៉ូ

(កីឡា)៖ ខ្សែបម្រើ Hakim Ziyech នឹងចូលរួមជាមួយនឹងក្លិប Chelsea ពីក្រុមម្ចាស់ជើងឯកហូឡង់ Ajax នៅរដូវក្តៅនេះ ក្នុងការផ្ទេរមួយដេលមានតម្លៃខ្លួន៤០លានអឺរ៉ូ (ស្មើនឹង៤៣,៤លានដុល្លារអាមេរិក)។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបទាំង២ កាលពីថ្ងៃព្រហស្បតិ៍។

Image result for hakim ziyech chelsea

ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Eredivisie បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្លិប Ajax និង Chelsea បានឈានដល់ការព្រមព្រៀងគ្នាមួយសម្រាប់ការផ្ទេរ Hakim Ziyech។ កីឡាកររូបនេះ នឹងចូលរួមជាមួយនឹងក្លិបរបស់ក្របខ័ណ្ឌ Premier League នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ហើយនិងត្រូវបញ្ចប់រដូវកាលនេះក្នុងទីក្រុង Amsterdam»។

Image result for hakim ziyech chelsea

ក្លិប Chelsea បានឲ្យដឹងថា៖ «Ziyech គឺជាខ្សែប្រយុទ្ធជំនាញជើងឆ្វេង ដែលលេងបានយ៉ាងល្អនៅស្លាបខាងស្តាំ និងតំបន់ប្រយុទ្ធ ខណៈដែលរូបគេបានធ្វើយ៉ាងល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីជួយដល់ក្លិប Ajax ហើយរូបគេក៏លេងបានយ៉ាងល្អផងដែរក្នុងតំបន់ប្រយុទ្ធ»៕