Xiaomi Mi 10Pro ទម្លាក់ Mate 30 Pro 5G ពីតារាង​កំពូលរបស់ DxOMark

ក្រុមហ៊ុន Xiaomi ទើប​បានណែនាំស្មាតហ្វូនMi ស៊េរីថ្មីរបស់ខ្លួនដែលមានកាមេរ៉ាដ៏អស្ចារ្យ។  Mi 10 Pro មានកាមេរ៉ាគួរឱ្យចាប់អារម្មណ៍បំផុតដែល DxOMark បានដាក់ពិន្ទុអោយដល់​ទៅ ១២៤ ដែលបំបាក់​ជើង​ខ្លាំង​មុន Huawei Mate 30 Pro 5G ។

Mi 10 Pro មានកាមេរ៉ាមេទំហំ ១០៨ មេហ្គាភិចស៊ែលដែលបំពាក់នូវឧបករណ៏ចាប់រូប​(Sensor) ប្រភេទ 1/1.33-inch ។ ក្រៅ​ពី​នេះ​វា​មានឡែនពង្រើក​២ដងទំហំ ១២ មេហ្គាភិចស៊ែលf / ២និង​មាន​ឡែន​ជាច្រើន​ទៀត។

នៅផ្នែកខាងវីដេអូ Mi 10 Pro ផ្តល់ជូននូវរូបភាពដែលមានស្ថេរភាពល្អប្រសើររួមជាមួយពណ៌​ច្បាស់និងពន្លឺ​ល្អទាំងពេលថ្ងៃនិងពេលយប់។

ដោយ៖ Vireak