តើអាហារមើមអ្វីខ្លះ ដែលអ្នកគួរញាំដើម្បីសុខភាព?

(ភ្នំពេញ)៖ ដឹងទេថា តើអ្នកគួររួមបញ្ចូលអាហារមើមអ្វីខ្លះ ក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីទទួលបានអត្ថប្រយោជន៍ល្អប្រសើរចំពោះសុខភាព? ខាងក្រោមនេះ យើងនឹងបង្ហាញលោកអ្នកឱ្យដឹងពីប្រភេទនៃអាហារមើមដែលអ្នកគួរព្យាយាមទទួលទាន៖

១)ឆៃថាវ
ឆៃថាវ ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ឆៃថាវ ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ beta-carotene ក៏ដូចជា flavonoids ដែលគាំទ្រមុខងារនៃថ្លើម។ សារធាតុ anthocyanins និងphytochemicals ក៏មានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីកផងដែរ។ ម្យ៉ាងវិញទៀត ឆៃថាវ ជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃរ ដែលមានប្រសិទ្ធភាពជួយសម្អាតកម្ទេចកម្ទីអាហារដែលជាប់គាំង ឬទាក់ក្នុងពោះវៀនធំ។ វាក៏ជួយសម្របសម្រួលដំណើរការនៃប្រព័ន្ធរំលាយអាហារគួរឱ្យកត់សម្គាល់។២)ដំឡូងផ្អែម
ដំឡូងផ្អែម មានផ្ទុកសម្បូរទៅដោយវីតាមីន B6 វីតាមីន C វីតាមីន E និងជាតិសសៃរ។ ដូច្នេះ អ្នកមិនគួរភ្លេចរួមបញ្ចូលដំឡូងផ្អែម ក្នុងរបបអាហារប្រចាំថ្ងៃឡើយដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ។៣)រមៀត
រមៀត ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំអុកស៊ីតកម្ម ពិសេសសារធាតុ curcumin ដែលអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យជាច្រើនចំពោះសុខភាព។

៤)ខ្ញី
ខ្ញី មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយកម្ចាត់ការរលាកផ្សេងៗក្នុងប្រព័ន្ធប្រសាទនៃប្រព័ន្ធភាពស៊ាំ រួមបញ្ចូលទាំងសមាសធាតុសកម្មបំផុតហៅថា gingerols ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។ អត្ថប្រយោជន៍ផ្សេងទៀត ដែលអ្នកអាចទទួលបានពីការរួមបញ្ចូលខ្ញី ក្នុងរបបអាហាររួមមានកម្ចាត់កោសិកាមហារីក ជំរុញចរន្តឈាមហូរ បំបាត់អាការៈចង្អោរចង់ក្អួត ពង្រឹងសុខភាពបេះដូង និងកាត់បន្ថយសម្ពាធឈាម។៥)ឆៃថាវក្រហម
ឆៃថាវក្រហម មានផ្ទុកសម្បូរទៅដោយជាតិដែក ចាំបាច់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម។ បន្លែមើមនេះ ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម tannins សារធាតុ anthocyanins សារធាតុ quercetin ជាតិសសៃរ និងសារធាតុចិញ្ចឹមផ្សេងទៀត ដែលសុទ្ធតែប្រសើរចំពោះសុខភាពរាងកាយទាំងមូល៕ (ប្រភព៖ health.com.kh)