HOT NEWS៖ លោក​ ដូណាល់ ត្រាំ ​អរគុណ​កម្ពុជា​ដែល​អនុញ្ញាតឲ្យ​នាវា​ ដែល​គេ​ភ័យ​ខ្លាច​ឆ្លង​មេរោគ​កូរ៉ូណា​ចូល​ចត

 

(អន្តរជាតិ)៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) លោក​ប្រធានាធិបតី​ សហរដ្ឋ​អាមេរិក​ ដូណាល់ ត្រាំ ​បាន​បង្ហោះសារ​ជា​សាធារណៈ​តាម​ប្រព័ន្ធ​ទ្វីតទ័រ​ (Twitter) ដោយ​កោត​សរសើរ​និង​អរគុណ​ដល់​ប្រទេស​កម្ពុជា​ដែល​បាន​ទទួល​អនុញ្ញត​ឲ្យ​នាវា​ Westerdam ​ដែល​គេ​ភ័យ​ខ្លាច​ឆ្លង​មេរោគ​កូរ៉ូណា ​ហើយ​ផ្ទុក​អ្នក​ធ្វើ​ដំណើរ​ចម្រុះ​ជាតិ​សាសន៍​ជាង​២០០០​នាក់​នោះ​ ចូល​ចត​នៅខេត្ត​ព្រះសីហនុ។​

សារ​របស់​លោក ​ត្រាំ​ បាន​បញ្ជាក់​ថា៖​ «សូម​អរគុណ​ដល់​ប្រទេស​កម្ពុជា​ដ៏ស្រស់​ស្អាត​ ដែល​ទទួល​អនុញ្ញត​ឲ្យ​នាវា Westerdam​ ចូលចត​នៅ​កំពង់​ផែ​របស់​កម្ពុជា។ ​សហរដ្ឋ​អាមេរិក​នឹង​ចងចាំ​ពី​កាយ​វិការ​មនុស្សធម៌​នេះ‍»។

លោក ​ត្រាំ​ បាន​បង្ហោះ​សារ​នេះ​ ក្រោយ​ពេល​ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​នៃ​ប្រទេស​កម្ពុជា​ បាន​អនុញ្ញាត​នាវា​ដែល​មាន​ប្រទេស​ជាច្រើន​ភ័យខ្លាច​ឆ្លង​មេរោគ កូរ៉ូណា​ មិន​ឲ្យ​ចូលចត​ តែ​កម្ពុជា​បាន​អនុញ្ញត​ឲ្យ​ចូលចត​ កាល​ពីថ្ងៃ​សុក្រ​ ទី១៤ ​កុម្ភះ​ចំថ្ងៃ​បុណ្យ​ទិវា​នៃ​សេចក្តី​ស្រឡាញ់។

គួរបញ្ជាក់ថា​នាវាទេសចររបស់អាមេរិកដែលមានផ្ទុកអ្នកដំណេីរចម្រុះជាតិសាសន៍​ត្រូវបានប្រទេសចំនួន៥​ បដិសេធ​មិនអោយចូលចតព្រោះតែខ្លាចមានមេរោគ​កូរ៉ូណា​ ។

នៅយប់ថ្ងៃទី​ ១២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ រាជរដ្ឋាភិបាល​ បានសម្រេច​អនុញ្ញាត​អោយនាវា​ Westerdam ចូលចតក្នុងបុព្វហេតុមនុស្សធម៌ដោយគ្មានការរេីសអេីងពូជសាសន៍​ ។ ការសម្រេច​ចិត្ត​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ ទទួល​បាន​ការគាំទ្រ​ និង​ កោតសរសើរ​ជាសកលតែម្ដង​៕ ដោយ៖ Micheal