មន្ត្រី និងអត្តពលិកកម្ពុជា៤៣៥០នាក់ នឹងចូលរួមអាហារសាមគ្គីក្នុងមហាគ្រួសារកីឡាសម្តេចតេជោ ហ៊ុន សែន នាឆ្នាំនេះ

(ភ្នំពេញ)៖ លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឺកហ្វឺនកីឡា បានបើកកិច្ចប្រជុំ និងស្តាប់ការណែនាំត្រៀមខ្លួនពិធីពិសារអាហារសាមគ្គីក្នុងមហាគ្រួសារកីឡា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន នាថ្ងៃទី៤មេសាខាងមុខនេះ។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិ និងហ្វឺកហ្វឺនកីឡាបានរាយការណ៍ក្នុងអង្គប្រជុំថាសមាភាពចូលរួមក្នុងកម្មពិធីពិសា
អាហារសាមគ្គីក្នុងមហាគ្រួសារកីឡាដែលប្រព្រឹត្តទៅនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ រួមមានក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC )គណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិក គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិក ព្រឹទ្ធាចារ្យកីឡា មន្រ្តីព័ត៌មានកីឡា សហភាពកីឡានគរបាលជាតិ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ សហព័ន្ធកីឡាជាតិ៥៣ សរុបទាំងងអស់៤៣៥០នាក់។

លោក សុខ សប្បាយណា បានមានប្រសាសន៍ថា សូមអំពាវនាវដល់អង្គភាពជាប់ព័ន្ធពាក់ទាំងអស់ ត្រូវគោពរឲ្យបានពេលវេលា
បានល្អប្រសើរទាំងពេលចេញដំណើរនិងការចូលរួមក្នុងពិសាអាហារសាមគ្គីក្នុងមហាគ្រួសារកីឡា។ មនុស្សម្នាក់ត្រូវតែមានឈ្មោះតែមួយអង្គភាព មិនអាចឲ្យមានឈ្មោះ២ ឬ៣តាមចិត្តខ្លួនឯងឡើយ៕ ដោយ៖កូនដូច