លន បញ្ញា និងលាប រដ្ឋា សំលៀងកែងទទួលអ្នកប្រដាល់ថៃ

(ភ្នំពេញ) សម្រាប់សង្វៀនអធិរាជកម្លាំងរ៉េដអានរបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី១៦កុម្ភៈ អ្នកប្រដាល់កម្ពុជា២រូប បានសំលៀងកែងរួច

រាល់ហើយ ដើម្បីទទួលស្វាគមន៍អ្នកប្រដាល់ជើងខ្លាំងមកពីស្រុកថៃ អ្នកលេងកណ្ដាប់ដៃ លាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ នឹងទទួលអ្នកប្រដាល់ថៃ ឃុម ភីឈីត(Khum Phechhit) ដោយពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។រដ្ឋា ជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់ណាស់ហើយនៅក្នុងប្រវត្តិប្រកួតរបស់គេគឺពុំធ្លាប់សន្លប់ដោយសារគូប្រកួតឡើយ។

អ្នកប្រដាល់រូបនេះរាងទាបបន្តិចក៏ពិតមែន តែគេមានភាពវាងវៃក្នុងការឆ្មក់ចូលទៅវាយប្រហារគូរប្រកួតដែលខ្ពស់ជាងរហូតពេលខ្លះគូប្រកួតសន្លប់ដោយសារកណ្ដាប់ដៃរបស់គេក៏មានដែរ។ ជង្គង់ ទាត់ និងស្នៀតកែងរបស់គេក៏មិនអន់ដែរពិសេសគេពូកែវាយប្រហារជើងក្រោមរបស់គូប្រកួតណាស់។ ឃុម ភីឈីត វិញក៏មិនមែនជាអ្នកប្រដាល់ដែលអាចមើលស្រាលបានដែរ។ កណ្ដាប់ដៃ ជង្គង់ និងកែងរបស់គេរហ័សណាស់ចំពោះការចល័តចេញពីការវាយប្រហាររបស់គូប្រកួតក៏លឿនដែរ ហើយការបញ្ជូនកណ្ដាប់ដៃវាយប្រហារសងភ្លាមៗក៏តែងតែធ្វើបានល្អ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦១ដង ឈ្នះ៥៣ដង ចាញ់៧ដង និងស្មើពិន្ទុ១ដង។ ចំពោះ លាប រដ្ឋា វិញមានប្រវត្តិប្រកួតចំនួន៧៣ដង ឈ្នះ៥៨ដងចាញ់១៣ដង និងស្មើពិន្ទុ២ដង ។ការជួបគ្នានវមិនដឹងថានរណាឈ្នះនរណាចាញ់នោះទេ។

ចំពោះ លន បញ្ញា វិញជួបប្រកួតជាមួយអ្នកប្រដាល់ថៃ យ៉ត ប្រាស៊ឹក(Yorth Brasoek) ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ បញ្ញាជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗដូច លាប រដ្ឋាដែរ។ មួយរយៈនេះ បញ្ញា បានធ្វើឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំងដោយសាស្នៀតជង្គង់ និងកណ្ដាប់ដៃរួមជាមួយនឹងកែងដែលគេវ៉ៃចេញបានរហ័ស។ ចំពោះអ្នកប្រដាល់ថៃ យ៉ត ប្រាស៊ឹក វិញក៏មិនមែនជាកូនចៀមដែលស្រួលបង្ក្រាបដែរ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៧ដង និងចាញ់៨ដង ។ចំពោះអ្នកប្រដាលើកម្ពុជាលន បញ្ញាវិញនោះគេមានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៥០ដង ចាញ់៥ដង និងស្មើពិន្តុ២ដង។ ពួកកេទើបតែជួបប្រកួតគ្នាជាលើកដំបូងនេះទេចាំមើលនរណាជាអ្នកខ្លាំង?

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះ សំអាត បារមី ក្លិបកុលបុត្រគុនខ្មែរប្រកួតជាមួយអ្នកប្រដាល់ អេលីត លីម៉ី ក្លិបប៉ែនកាក់គុនខ្មែរដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។ អ្នកប្រដាល់ជើងចាស់វ័យចំណាស់ ផាវ ភឿត ក្លិបអប់រំកាយស្រុកអន្លង់វែងដែលបាត់មុខប្រមាណជា៥ឆ្នាំទៅហើយនោះបានវិលមកកាន់សង្វៀនប្រកួតវិញដោយចួបជាមួយអ្នកប្រដាល់ជើងចាស់ដូចគ្នាគឺ ចៅ ផលឌឿ ក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងដោយប្រកួតគ្នាក្នុងប្រភេទម្ងន់៦៩គីឡូក្រាម។ ផល ឌឿ ប៉ុន្មានឆ្នាំនេះទោះបីគេបាត់មុខមែនក៏ដោយក៏គេមានឱកាសបានឡើងមកប្រកួតម្ដងម្កាលចំពោះផាវ ភឿតបាត់មុខតែម្ដង ចំពោះការបង្ហាញនូវវត្តមានជាថ្មីនេះមិនដឹងថាផាវ ភឿតពេលនេះ និង ពេលមុនយ៉ាងម៉េចដែរ។

ដោយឡែក ម៉ៅ ប្រាក់ បានក្លិបកងកេងកីឡាខេត្តបាត់ដំបងត្រូវបានផ្គូផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ ផាន់ ខាំកែង ក្លិបចលនាយុវជន១៥៧គុនខ្មែរដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ដោយ៖កូនដូច