Pogba កំពុងនឹកនាអតីតក្លឹប Juventus

(កីឡា)៖ ភ្នាក់​ងារ​កីឡាករ​ខ្សែ​បម្រើ​ Paul Pogba លោក​ Mino Raiola បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Sky Sports នា​ពេល​ថ្មី​នេះ​ថា​ ប្រទេស​អ៊ីតាលី​ហាក់​បី​ដូច​ជា​ផ្ទះ​ទី២ របស់​កីឡាករ​បារាំង​រូប​នេះ​។

លោក​ Raiola បាន​និយាយ​ថា​ ៖ ” ប្រទេស​អ៊ីតាលី​ ដូច​ជា​ផ្ទះ​ទី ២​របស់​ Pogabaអញ្ចឹង​។ កីឡាករ​កំពូល​មួយ​រូប​ដូច​ជា​រូប​គេ មិន​អាច​សប្បាយ​ចិត្ត​បាន​ទេ​ ប្រសិន​ជា​មិន​បាន​ចូល​រួម​ការ​ប្រកួត​ប្រជែង​​ពាន​ក្នុង​ស្រុក​ ឫ​ក៏​ពាន​ Champions League ” ។

កាល​ពី​ពេល​ថ្មីៗ​នេះ​ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ បង្ហាញ​ថា Pogba មាន​អារម្មណ៍​ចង់​ត្រលប់​ទៅ​កាន់​ក្លឹប Juventus វិញ៕