អន្តរក្រសួងចូល កំពុងចូលរួមជំរុញការអភិវឌ្ឍនៅក្នុងខេត្តព្រះសីហនុ យ៉ាងសកម្ម

 

(ភ្នំពេញ)៖ ដើម្បីឲ្យផែនការអភិវឌ្ឍទៅមុខតាមការគ្រោងទុកការអភិវឌ្ឍនៅខេត្តព្រះសីហុនដែលមានទំាងការភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធសង្គមនិងទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុ បានកំពុងដំណើរទៅមុខនិងស្ថិតនៅក្រោមការយកចិត្តទុកដាក់ ជំរុញជាលក្ខណៈអន្តរក្រសួង យ៉ាងសកម្ម។

គម្រោងស្ថាបនាផ្លូវក្នុងខេត្តចំនួន៣៤ខ្សែ បានបញ្ចប់ការកសាងគ្រឹះនិងកំពុងដំណើរការចាក់បេតុង និងដាក់លូដើម្បីបញ្ចប់ឲ្យបានមុនរដូវភ្លៀងធ្លាក់ខាងមុខនេះ។ អន្តរក្រសួងបានគំាទ្រដល់ការអភិវឌ្ឍតំបន់ទេសចរណ៍ “ទីក្រុងរាម” ដែលជាគម្រោងធំមួយវិនិយោគដោយក្រុមហ៊ុនឯន ដែលគ្រោងចំណាយថវិកាប្រមាណ១៦ពាន់លានដុល្លារ។

ក្រៅពីនេះ អន្តរក្រសួងដែលមានក្រសួងដែនដីនរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា អាជ្ញាធរដែនដី បានកំពុងរៀបចំកែលម្អ និងការពារតំបន់ឆ្នេរអូត្រេះចាប់ពីព្រែកអូរឈើទាលរហូតដល់អូរត្រជាក់ចិត្ត ជាតំបន់ឆ្នេរកម្សាន្តសាធារណៈបែបប្រណីត  និងបានកំណត់ប្រវែងដីសាធារណៈ តាមបណ្តោយឆ្នេរសមុទ្រយ៉ាងតិច១១០ម៉ែត្រ និង៨០ម៉ែត្រ ស្របតាមភូមិសាស្រ្តជាក់ស្តែង។

ការងារទំាងអស់នេះ ត្រូវបានលើកឡើងដើម្បីពិនិត្យវឌ្ឍនភាពក្នុងការជំរុញឲ្យការអភិវឌ្ឍនៅខេត្តព្រះសីហនុឲ្យដំណើរការតាមគម្រោង នៅកិច្ចប្រជុំមួយ កាលពីថ្ងៃទី១៤ កុម្ភៈម្សិលមិញ រវាងអន្តរក្រសួងដែលដឹកនាំដោយលោកជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា៕ ដោយ៖ ញែប ណាវីន