ប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារ គណៈកម្មាធិកាកណ្តាល ចុះជួយខេត្តស្វាយរៀង

(ស្វាយរៀង) លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង នៅដំណាក់កាលទី៧លើកទី៤ និងទិសដៅភារកិច្ចសម្រាប់អនុវត្តនៅដំណាក់កាលទី៧លើកទី៥ នៅសាលប្រជុំមន្ទីរបក្សខេត្តស្វាយរៀង។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ លោកស្រី បានលើកឡើងថា រាជរដ្ឋាភិបាល ក៏ដូចគណបក្សប្រជាជនកម្ពុជា បានប្រកាន់ជំហរទន់ភ្លន់ បត់បែនស្របតាមការប្រែប្រួល នៃភូមិសាស្ត្រ នយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ច និងយុទ្ធសាស្ត្រសកលលោក ស្របតាមពាក្យស្លោកកែទម្រង់ខាងក្នុងបង្កើនមិត្តខាងក្រៅ ឈរក្នុងស្មារតីឯករាជ្យ

លោកស្រីបានបគូសបញ្ជាក់ទៀតថា គណបក្សបន្ដការតស៊ូ ការពារយុត្តិធម៌ ការពារសិទ្ធិសម្រេច អធិបតយ្យ និងបូរណភាព ទឹកដី និងលើកស្ទួយទំនាក់ទំនងទ្វេភាគី ពហុភាគី ជាមួយប្រទេសជាមិត្តនានា និងបន្តចូលរួមយ៉ាងសកម្ម ចូលរួមដោះស្រាយបញ្ហាក្នុងតំបន់ និងសកល ជាពិសេសនៅក្នុងបុព្វហេតុរក្សាសន្ដិភាព និងមនុស្សធម៌៕ ដោយ៖ Thrara Thea