លើងឆេះផ្ទះប្រជាពលរដ្ឋអស់០២ខ្នង នៅស្រុកស្អាង

(កណ្តាល) បើតាមលោក អុល ប៊ុណ្ណា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលទទួលការងារបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះបានឱ្យដឹងថាដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលនោះ លោកដឹកនាំកម្លាំងចុះជួយអន្តរាគមករណីអគ្គិភ័យភ្លើងឆេះផ្ទះរបស់ប្រជាពលរដ្ឋ ដែលបានកើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញ នៅភូមិស្វាយតានី ឃុំព្រែកជ្រូក ស្រុកស្អាងខេត្តកណ្តាល។

លោក អុល ប៊ុណ្ណា ស្នងការរងបន្តថា ករណីអគ្គិភ័យ បណ្ដាលឲ្យឆេះផ្ទះចំនួន០២ខ្នង ចំពោះសម្ភារមិនទាន់ដឹងការខូចខាតនៅឡើយទេ។ លោកបានឱ្យដឹងទៀតថា ម្ចាស់ផ្ទះទី១ឈ្មោះ ពក ទ្រព្យ ភេទស្រី អាយុ៥៦ឆ្នាំ នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ (មេម៉ាយ) ផ្ទះមានទំហំ x៩ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសីរៀបចិញ្ចាំងបេតុងក្រោម។ ម្ចាស់ផ្ទះទី២ ឈ្មោះ ថា អឺង ភេទស្រី អាយុ៤១ ឆ្នាំ នៅភូមិកើតហេតុខាងលើទំហំផ្ទះ៥ x៧ម៉ែត្រពីឈើដំបូលស័ង្កសី។ គួរបញ្ជាក់ថា ករណីនេះមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទេ។ លោកបន្តទៀតថា

បណ្តាលមកពីកូនឈ្មោះ រុន ពក ភេទប្រុសអាយុ៣៣ ឆ្នាំ ផឹកស្រាស្រវឹ រួចដុតផ្ទះតែម្តង និងមានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយស្រុកស្អាងខេត្តកណ្តាល និងមុខរបរកសិករ។

លោកស្នងការរងនិងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នរដូវប្រាំងមកដល់ហើយ និងត្រូវមើលហ្វ្រីភ្លើងផង បើមិននៅផ្ទះសូមបិទកុងតាក់ភ្លើង៕ ដោយ៖ ភាវុន