យុវជនមួយក្រុម បានចុះស្តាលូប្រមូលសំរាមនៅក្នុងភូមិវិហារចិន ចំថ្ងៃនៃក្តីស្រលាញ់

(សៀមរាប)៖ នៅទិវាបុណ្យនៃសេចក្តីស្រឡាញ់នាថ្ងៃទី១៤ខែកម្ភៈឆ្នាំ២០២០នេះយុវជនមួយក្រុម បានចុះស្តាលូក្នុងទឹកកខ្វក់ប្រមូលសំរាមនៅក្នុងភូមិសាស្ត្រភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដើម្បីបញ្ចៀសការកកស្ទះ ក្នុងក្រុងសៀមរាប។

ការចុះស្តារនេះបានធ្វើឲ្យមហាជននិងអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាង ចំពោះសកម្មភាពរបស់ពួកគាត់ ចំថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់នោះ ដែលពួកចុះមកជួយស្តារលូរដើម្បីកាត់បន្ថយការស្ទះលូ។គេសង្គេតឃើញមានគណនីហ្វេសប៊ុកមានឈ្មោះsithol chheak និងស្រីនាងស្មោះស្នេហ៍ បានបង្ហោះខ្លះគាំទ្រសកម្មភាពរបស់ពួកគាត់ ខ្លះមិនគ្រាំទ្រសកម្មភាពរបស់គាត់ ដោយសារខ្លាចប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។អ្នកខ្លះបានលើកឡើងថា ពិតជាកូនខ្មែរមែន ចេះថែរបរិស្ថាន អនាម័យ បានល្អ សូមចូលរួមទាំងអស់គ្នា។

ដោយឡែកអ្នកខ្លះបានថា មេរោគនិង សត្វល្អិតតូចៗ ដែលជ្រាតចូលក្នុងខ្លួនប្រាណទៅហើយ ទឹកសម្លាប់មេរោគលាងបានតែពីខាងក្រៅខ្លួនប្រាណតែប៉ុណ្ណោះ។សរសើរបងស្រីមានទឹកចិត្តល្អជួយសង្គម តែបងគួរគិតពីសុខភាពជាមុន បងអាចប្តូរវិធីសាស្ត្រពីការចុះត្រាំក្នុងទឹកស្អុយផ្ទាល់មកជាការ ប្រើកន្ត្រងដង រឺ ជិះទូកប្រមូលសំរាមវិញ។

យ៉ាងនេះក្តី បណ្តាញសង្គមហ្វេសបុកផ្លូវការរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាប បានឲ្យដឹងថា អនាម័យនាំមកនូវ សុខភាពល្អ។នេះគឺជាពាក្យ ស្លោកមួយឃ្លាដែលប្រជាពលរដ្ឋខ្មែរភាគច្រើនបានដឹងឮស្ទើរគ្រប់ៗគ្នា។ប៉ុន្តែនៅក្នុងជីវភាពប្រចាំថ្ងៃ វិញបញ្ហាអនាម័យ មួយចំនួនហាក់ដូចជាមិនសូវមានការប្រតិបត្តិឲ្យបាន ខ្ជាប់ ខ្ជួនដើម្បីសុខភាព ឬ សោភ័ណភាពនោះទេ។ជាក់ស្តែងការ បោះចោល សំរាមពាសវាលពាសកាលត្រូវបានគេប្រទះឃើញទាំងនៅរាជធានី ទីប្រជុំ ជនតំបន់ រមណីយដ្ឋាននិងតំបន់ជនបទ ចុងកាត់ មាត់ញក។ ការបោះចោល សំរាមនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីចំណេះដឹងមារយាទនិងការទទួលខុស ត្រូវ របស់ពលរដ្ឋខ្មែរម្នាក់ៗ។សូមបងប្អូនប្រជាពលរដ្ឋយើង មេត្តាទុកដាក់សម្រាមឲ្យមានរបៀបរៀបរយ ដើម្បីទីក្រុងយើងស្អាត។ក្នុងនោះដែរមន្ទីរសាធារណការបានបញ្ជាក់ថា ពួកគាត់បានប្រើទឹកសម្លាប់មេរោគលើខ្លួនពួកគាត់រួចហើយ។ចឹងទេមេរោគមិនអាចចូលក្នុងខ្លួនបានទេ។

ទោះបីជាយ៉ាងនេះក្តី អភិបាលខេត្តសៀមរាបលោកទៀ សីហា ធ្លាប់បានប្រាប់អ្នកកាសែតក្នុងស្រុកកាលពីពេលថ្មីៗនេះថា បញ្ហាសំរាម គឺជាកង្វល់របស់អាជ្ញាធរ ហើយអ្នកកាសែតមិនត្រូវផ្សាយ ពីគំនរសំរាបពេកទេ គឺត្រូវចាំថតអ្នកចោលសំរាមផង៕សៀមរាបថ្មី