សម្តេចតេជោ ៖ ម្ហូបអាហារជាទូតនាំសារពីវប្បធម៌ ប្រពៃណី អត្តសញ្ញាណតំបន់ទៅដល់អ្នកទេសចរ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើងថា វិស័យទេសចរណ៍និងម្ហូបអាហារមានទំនាក់ទំនងគ្នា។ ទំនាក់ទំនងជាសាវ័ន្តវិស័យទំាងពីរមានពីរ គឺ ម្ហូបអាហារជាផលិតផលទេសចរណ៍ ឬជាសេវាកម្មទេសចរណ៍និងម្ហូបអាហារជាចំណែកទីផ្សារទេសចរណ៍ដ៍ទាក់ទាញ។

សម្តេចបន្តថា ម្ហូបអាហារជាទូតនាំសារអំពីវប្បធម៌ អត្តសញ្ញាណ ការរស់នៅក្នុងតំបន់ទៅភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងបានបង្កើតភាពចង់ចំាដល់អ្នកទេសចរអ៉ំពីគោលដៅដែលបានទស្សនា។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះក្នុងសារលិខិតចូលរួមទិវាជាតិទីក្រុងស្អាតលើកទី៨ ក្រោមប្រធានបទ “ទីក្រុងស្អាត៖ ទីក្រុងដែលមានវីថីម្ហូបអាហារស្អាត”។ ទិវាទីក្រុងស្អាតលើកទី៨ ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២០ ដើមសប្តាហ៍ក្រោយនេះ រួមជាមួយនិងសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២០របស់ក្រសួងទេសចរណ៍ផងដែរ។

នៅក្នុងសារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលមាន៣ទំព័រ សម្តេច បានអំពាវនាវដល់អាជ្ញាធរថ្នាក់ក្រោមជាតិ បន្តខិតខំរួមចំណែកលើកកម្ពស់ប្រពៃណី វប្បធម៌ និងបេតិកភណ្ឌម្ហូបអាហាររបស់ខ្លួន សំដៅចូលរួមជំរុញឲ្យមានភាពសំបូរបែបនៃម្ហូបអាហារនិងត្រូវ”ក្រុង ខណ្ឌ ស្រុក មួយ ត្រូវមានវិថីម្ហូបអាហារមួយយ៉ាងតិច” ដើម្បីបម្រើដល់វិស័យទេសចរណ៍៕

ខាងក្រោមនេះ ជាខ្លឹមសារទំាងស្រុងនៃសារលិខិត របស់សម្តេចេតជោ  ក្រោមប្រធានបទ “ទីក្រុងស្អាត៖ ទីក្រុងដែលមានវិធីម្ហូបអាហារស្អាត”

ដោយ៖ ណាវីន