ទូកឈើដឹកសម្ភារៈមួយគ្រឿង លិចនៅចំណុចជិតកោះថាស ត្រូវបានក្រុមជួយសង្គ្រោះបាន៥នាក់ បាត់ខ្លួន២នាក់ !

(ព្រះសីហនុ)៖ មានទូកឈើដឹកសម្ភារៈមួយគ្រឿងបានលិចនៅចំណុចជិតកោះថាស ចន្លោះកោះរ៉ុងនិងក្រុងព្រះសីហនុ វេលាមុនថ្ងៃត្រង់ថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ពេលសមុទ្រមានខ្យល់និងរលក។

បើតាមឯកឧត្តមឧត្តមនាវីឯកទៀ សុខា មេបញ្ជាការរងកងទព័ជើងទឹកនិងជាមេបញ្ជាការទីបញ្ជាជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រប្រាប់ថា ភ្លាមៗក្រោយកើតហេតុកម្លាំងទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមសហការបន្ថែមពីក្រុមហ៊ុនទូកទេសចរណ៍GTVC របស់លោកឧកញ៉ាទៀ វិចិត្រនិងអូបរ័របស់លោកដេវីត បានចេញទៅអន្តរាគមន៍ជួយស្រង់មនុស្សដែលជិះក្នុងទូកនេះ ។

ដោយជាបឋមស្រង់បានចំនួន៥នាក់ក្នុងចំណោមអ្នកនៅលើទូកសរុប៧នាក់ ក្នុងនោះជនរងគ្រោះ២នាក់ក្រុមការងារលោកឧកញ៉ាទៀ វិចិត្របាននាំយកទៅប្រគល់ជូនសមត្ថកិច្ចនៅកោះរ៉ុង ចំណែក៣នាក់ទៀតកម្លាំងទីបញ្ជាការជួរមុខបានទទួលយកមកដល់កន្លែងសុវត្ថិភាពហើយ និងនៅបាត់ខ្លួន២នាក់ទៀតកំពុងស្វែងរកបន្ត៕ ដោយ៖ ឈុន គឹមហៃ