អាជីវកលក់ដូរនៅផ្សាដើមស្រល់ ១៩៣តូច ផ្ទុះការតវ៉ាជាមួយអាជ្ញាធរអោយពួគគាត់ត្រៀមចាកចេញ ទៅលក់ដូរនៅផ្សារដីថ្មី

(កំពង់ឆ្នាំង)៖ អាជីវកលក់ដូរនៅផ្សារដើមស្រល១៩៣តូបបានផ្ទុះការតវ៉ាជាមួយនិងអាជ្ញាធក្រុងខេត្តអោយគាតើធ្វើការចាកចេញពីកន្លែងចាស់ទៅកាន់ផ្សារដីថ្មីហើយពួកគាត់បានសុំអោយពួកគាត់បានលក់ដូរបន្តទៀតដោយបញ្ហាផ្សេងៗដែកគាត់មិនអាចចាក់ចេញទៅបាន ។

អាជីវកលកដូរម្នាក់ឈ្មោះ ឃ្លោកចន្ធី អាយុ៤៣ឆ្នាំ បាននិយាយអោយដឹងនៅរសៀលថ្ងៃទី២២គម្ភះ២០២០នេះថា ពួកគាត់លក់ដូរនៅទីនេះយូឆ្នាំមកហើយ ឥឡូវអោយពួកគាត់ចេញពីទីនេះទៅលក់ដូរនៅតំបន់ផ្សារដីថ្មីនោះ ពួកគាត់មិនទាន់អាចទៅបានទេដោយសារបញ្ហានៅទីនោះមិនទានមានមនុស្សរសនៅច្រើនណាមួយផ្លូវចុងកោះមិនទាន់ធ្វើហើយដែលពិបាកអោយពួកគាត់រសនៅលក់ដូររបៀបយ៉ាងម៉េចប្រាកដ៍ជាដាច់បាយដោយលក់មិនដាច់ ។ ក្រុមអាជីវកបានលើកឡើងទៀតថា បើពួកគាត់ទៅលក់នៅទីនោះអ្នកទិញមិទៅទិញកន្លែងរបស់ពួកគាត់ទេគេទៅនៅផ្សារលើហើយជិតជាងបញ្ហានេះធ្វើអោយពួកគាត់លក់មិនដាច់ហើយជំពាក់លុយអង្កាទៀតប្រាកដ៍ជារត់ចោលស្រុកអសើហើយ ។

ពាក់ពន្ធ័និងបញ្ហាខាងលើនេះគាត់សំណូមពដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អភិបាលខេត្តកំពង់ឆ្នាំង អភិបាលក្រុងកំពង់ឆ្នាំងមេត្តាជួយដល់ពួកគាត់ផង បើទៅលក់នៅទីនោះប្រាកដ៍ជាដាច់បាយស្លាប់អស់ហើយព្រោះផ្សារនៅទីនោះស្ងាត់មិនមានទីប្រជុំជនឡើយ ។

អភិបាលក្រុងកំពង់ឆ្នាំងលោក យិនសាវ៉េន បានអោយដឹងតាមរយទូរសព្ទ័នៅរសៀលថ្ងៃទី២២គម្ភះ២០២០នេះថា អាជ្ញាធខេត្ត ក្រុងនិងអាជ្ញាធមូលដ្ឋានមានគោលបំណងអោយក្រុមអាជីវកទាំង១៩៣តូបទាំងអស់ ធ្វើការរុះរើតូបទាំងអស់ចេញពីចិញ្ចើមផ្លូវនៅជួរដើមស្រលត្រូវផ្លាស់ប្តូរទៅលក់ដូរនៅផ្សារដីថ្មីព្រោះអាជ្ញាធបានធ្វើការសម្របសម្រួលជាមួយម្ចាស់ផ្សារនៅទីនោះដោយមានតូប៣ប្រភេទ ទី១តម្លៃ៣០០ដុល្លា ប្រភេទទី២ តម្លៃ៦០០ដុល្លា ប្រភេទទី៣ តម្លៃ៩០០ដុល្លាដោយមានរយះពេល៥ឆ្នាំ ។

អភិបាលក្រុងកំពង់ឆ្នាំងបានអោយដឹងទៀតថា ការអោយអាជីវកលក់ដូរនៅជួរដើមស្រល់ដោយផ្អែកលើសោភណ្ឌ័ភាពក្រុង សណ្តាប់ធ្នាប់សារធារណះពេលខ្លះការលក់ដូរបស់ពួកគាត់ហៀរហូរមកលើផ្លូវ ដែលពេលខ្លះធ្វើអោយស្ទះចរាចរក្មុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ។

អភិបាលក្រុងកំពង់ឆ្នាំងលោក យិនសាវ៉េន បានអោយដឹងបន្ថែមទៀតថាការជូនដំណឹងដល់បងប្អូនអាជីវកលក់ដូរនៅជួដើមស្រល់គឺយើងបានធ្វើចាប់ពីពេលនេះរហូលដល់ពួកគាត់ចាកចេញអស់ពីទីកន្លែងខាងលើនេះផងដែរ ៕ ដោយ សុក្ខារិន