កម្លាំងអាវុធហត្ថខេត្ត ព្រៃវែង ឃាតខ្លួនជនសង្ស័យ៤នាក់ទៀតហើយក្នុងសប្តាហ៍នេះ ពាក់ព័ន្ធ ករណីគ្រឿងញៀន ទៀតហើយ

(ព្រៃវែង)៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅនេះកម្លាំងអាវុធហត្ថ ឃាត់បានជនសង្ស័យបានចំនួន៤នាក់ នៅស្រុកពាមរក៍ ក្នុងថ្ងៃនេះភ្នាក់ងារ sky app ប្រចាំនៅខេត្តព្រៃវែង បានទទួលព័ត៌មានថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧ.ត្រី ឈួន គឹមសាន មេបញ្ជាការអ.ហខេត្តនិងបានការសំរបសំរួលពីលោកប៊ូប៊ុនហាងព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តនៅម៉ោង១៦និង៣០នាទីថ្ងៃទី២១ ខែគុម្ភៈឆ្នាំ២០២០ កម្លាំងជំនាញអ.ហខេត្ត និងកម្លាំងអ.ហស្រុក ព្រះស្ដេច ដឹកនាំដោយលោកអ.ទោទិត្យ សុឡាយ ជំនួយការការិ.គ្រឿងញៀនអ.ហខេត្តបានចុះបង្ក្រាបទល្មើសគ្រឿងញៀននៅចំណុចភូមិជយ័តា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេចខេត្ត ព្រៃវែង ។

ការឃាត់ខ្លួនជនសង្សយ័បានចំនួន៣នាក់៖ ១.ឈ្មោៈ ហោ ហៃ អាយុ ១៨ឆ្នាំភេទប្រុសរស់នៅភូមិជយ័តាឃុំបន្ទាយចក្រីស្រុកព្រះស្តេចខេត្តព្រៃវែង, ២.ឈ្មោៈ សែម ភួន អាយុ១៧ឆ្នាំ ភេទប្រុសរស់នៅភូមិជយ័តាឃុំបន្ទាយចក្រីស្រុកព្រះស្តេចខេត្តព្រៃវែង, ៣.ឈ្មោះងឹក សារ៉ាត់អាយុ១៦ឆ្នាំរស់នៅភូមិជយ័តាឃុំបន្ទាយចក្រីស្រុកព្រះស្ដេចខេត្តព្រៃវែង

វត្ថុតាងដកហូតរួមមាន ថ្នាំញៀន ១៣កញ្ចប់ទម្ងន់៤.១០ក្រាមទាំងសំបកថង់ .ទូរសព្ទ័ដៃ៣គ្រឿង.ម៉ូតូ១គ្រឿង.កាំភ្លើងកែឆ្នៃបាញ់អាកុល១ដើម ។

នៅវេលាម៉ោង៩និង៣៩នាទីថ្ងៃទី២២ខែគុម្ភះឆ្នាំ២០២០ដោយបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាកម្លាំងជំនាញអ.ហខេត្ត+អ.ហស្រុកព្រះស្តេចចំនួន១១នាក់ដឹកនាំដោយលោកវ.ឯក គឹម ផានីមេបញ្ជាការរងទទួលការងារយុត្តិធម៌បានចុះឆែកឆេរផ្ទះឈ្មោះ អឹម ភណ្ឌ័ ស្ថិតនៅក្នុងភូមិជយ័តា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ឃាត់ខ្លួនជនសង្សយ័១នាក់ ឈ្មោះ អឹម ភណ្ឌ័(ម្ចាស់ផ្ទះ) ចាប់យកវត្ថុតាងបានរួមមាន ថ្នាំញៀនចំនួន៥កញ្ចប់ទម្ងន់២៨.៣០ក្រាមទាំងសំបកថង់.ទូរសព្ទ័ដៃ២គ្រឿង.ឧប្បករណ៍សំរាប់ជក់ថ្នាំញៀន១សំរាប់.ថង់រំលែកថ្នាំមួយចំនួន.ស្កុតបិទ២ដុំ .កន្ទ្រៃចំនួន១ ។

បច្ចុប្បន្ន វត្ថុតាងនិងជនសង្សយ័ឃាត់នៅអ.ហខេត្តចាត់ការតាមនិតិវិធី៕ ដោយ T55