Samsung Galaxy S10 និង Note 10នឹង​អាច​មាន​មុខងារកាមេរ៉ារបស់ Galaxy S20ឆាប់ៗនេះ

ម្ចាស់ស្មាតហ្វូនសាំស៊ុង Galaxy S10 និង Note 10 នឹង​អាច​ ​ប្រើ​មុខងារ​ថតរូប​ដែលមាន​លើ Galaxy S20 ក្នុង​ពេល​ឆាប់ៗនេះ។ ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េមួយនេះបាននិយាយនៅថ្ងៃអង្គារនេះថាខ្លួននឹងចាប់ផ្តើមធ្វើបច្ចុប្បន្នភាពកម្មវិធីលើទូរស័ព្ទស៊េរី ១០ នៅសប្តាហ៍ក្រោយដើម្បីអោយអ្នកប្រើប្រាស់អាចចាប់យករូបភាព​ដ៏អស្ចារ្យ​បាន។

បញ្ជាក់​ផងដែរថាទូរស័ព្ទ Galaxy S20បាន បង្ហាញ​ខ្លួន​ជាលើកដំបូង​នៅ​ក្នុង​ខែកុម្ភៈ​ជាមួយនឹង លក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍។ ហើយ​លក្ខណៈ​ពិសេស​បំផុតរបស់ស្មាតហ្វូននេះគឺកាមេរ៉ារបស់វា។

លក្ខណៈពិសេសមួយក្នុងចំណោមកម្មវិធី​កាមេរ៉ា​របស់​ S20 គឺ Single Take ដែលវាចាប់យករូបថតចំនួន ១០ និងវីដេអូចំនួន ៤ ដែល​ស្អាត​បំផុត ដោយ​គ្រាន់តែ​ចុចប៊ូតុងតែម្តង។

លក្ខណៈពិសេសផ្សេងទៀតដែលម្ចាស់ S10 និង Note 10 អាចរំពឹង​បាន​ឆាប់​រួមមានរបៀបថ្មី Night Hyperlapse Custom filter និង Pro Video ដែល​ល្អ​សម្រាប់អ្នកផលិតខ្សែភាពយន្ត។

ក្រុមហ៊ុន Samsung ក៏បាន​បញ្ជាក់​ផងដែរថាកាលបរិច្ឆេទនៃការធ្វើ​បច្ចុប្បន្នភាព​ អាចខុសគ្នាអាស្រ័យលើទីតាំង​រស់​នៅ​របស់អ្នកប្រើប្រាស់៕

ដោយ៖ Vireak