មួយភាគបីនៃមនុស្សជាតិ ត្រូវបានចាក់សោទុកក្នុងផ្ទះ ដោយ COVID-19

(អន្តរជាតិ)៖ ចំនួនប្រជាជនរាប់ពាន់លាននាក់របស់ប្រទេសឥណ្ឌា បានជាប់គាំងរយៈពេលបីសប្តាហ៍ កាលពីថ្ងៃពុធ ទី២៥ ខែមីនា ដោយមួយភាគបីនៃពិភពលោក ឥឡូវនេះស្ថិតនៅក្រោមបទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ព្រោះជំងឺរាតត្បាតប្រភេទនេះ បានបង្ខំឲ្យប្រទេសជប៉ុនពន្យារពេលកីឡាអូឡាំពិក រហូតដល់ឆ្នាំក្រោយ ។ទីផ្សារហិរញ្ញវត្ថុបានហក់ឡើង បន្ទាប់ពីមួយខែដ៏មហន្តរាយ ខណៈដែលសភាសហរដ្ឋអាមេរិកបានត្រៀមនឹងអនុម័តច្បាប់មួយ ដើម្បីចូលរួមជាមួយធនាគារកណ្តាលពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិដោយការចាក់បញ្ចូលសាច់ប្រាក់ដ៏ច្រើន។

បើទោះបីជាមានសុទិដ្ឋិនិយមរបស់ប្រធានាធិបតីអាមេរិកក៏ដោយ ក៏រដ្ឋាភិបាលជាច្រើនកំពុងចាត់វិធានការមិនធ្លាប់មានពីមុនមក ដើម្បីបញ្ឈប់អ្នកផ្ទុកវីរុស ។ ប្រទេសឥណ្ឌាបានបញ្ជាប្រជាជនរបស់ខ្លួន ចំនួន ១,៣ ពាន់លាននាក់ ដែលជាចំនួនប្រជាជនធំបំផុតទី២ របស់ពិភពលោក ឲ្យស្នាក់នៅផ្ទះរយៈពេល ៣ សប្តាហ៍ ។ ការអំពាវនាវឱ្យចាក់សោរបិទទ្វាររបស់នាយករដ្ឋមន្រ្តីលោក Narendra Modi បានធ្វើឲ្យកើនឡើងទ្វេដង ចំនួនប្រជាជននៅជុំវិញពិភពលោក ក្រោមទំរង់នៃការរឹតត្បិតចលនាដល់ប្រជាជនជាង ២,៦ ពាន់លាននាក់។

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍លោក Modi បាននិយាយថា “ដើម្បីជួយសង្គ្រោះប្រទេសឥណ្ឌា ដើម្បីជួយសង្គ្រោះប្រជាជនឥណ្ឌា និងសង្គ្រោះគ្រួសាររបស់អ្នក គ្រប់ផ្លូវ គ្រប់សង្កាត់ទាំងអស់ត្រូវតែបិទទ្វារ” ។ ប៉ុន្តែចំពោះប្រទេសចិន ដែលវីរុសកូរ៉ូណាបានលេចចេញកាលពីឆ្នាំមុន បានបន្ធូរបន្ថយការរឹតត្បិតលើប្រជាជន ចំនួន ៥០ លាននាក់ នៅក្នុងខេត្តហ៊ូប៉ី កាលពីថ្ងៃពុធ បន្ទាប់ពីការបិទទ្វារអស់រយៈពេលជាច្រើនខែ ក្នុងពេលដែលប្រទេសនេះ មិនមានករណីថ្មីណាមួយនៅក្នុងប្រទេស ។ ទីក្រុងវូហានដែលជាកន្លែងដំបូងនៃការផ្ទុះឡើងដំបូង ហើយដែលករណីថ្មីមានលេខសូន្យនោះ អនុញ្ញាតឱ្យអ្នកស្រុកចាកចេញចាប់ពីថ្ងៃទី៨ ខែមេសា៕ (AFP)