អគ្គិភ័យឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ស្លាប់លោកយាយម្នាក់ និងរបួស៥នាក់ទៀត នៅម្តុំផ្សារដេប៉ូ២

(ភ្នំពេញ)៖ កាលពីវេលាម៉ោង ៥និង២៥នាទីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មានអគ្គិភ័យឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុចផ្លូវលេខ១៣៤ ក្នុងម្តុំផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មានស្ត្រីវ័យចំណាស់ម្នាក់ត្រូវភ្លើងឆេះស្លាប់ និង៥នាក់ទៀតឆេះរោលពេញខ្លួនរបួសធ្ងន់កំពុងបញ្ជូនទៅមន្ទីរពេទ្យ៕ ដោយ៖ យុទ្ធ