ទីស្តីការគណៈរដ្ឋមន្ត្រី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលទាំងស្រុងនូវសារសំឡេងលាក់ប្រភពថា «រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលវីរុស កូវីដ១៩»

(ភ្នំពេញ)៖ កាលពីថ្មីៗនេះ មានក្រុមជនខិលខូចមួយចំនួន បានបំប៉ោងព័ត៌មានក្លែងក្លាយ ចែកចាយសំឡេងមួយ ផ្ញើទៅកាន់អ្នកប្រេីប្រាស់បណ្តាញសង្គម ដោយផ្សព្វផ្សាយថា អាជ្ញាធរគ្រោងបិទរាជធានីភ្នំពេញ ដែលបង្កឱ្យបងប្អូនប្រជាពលរដ្ឋភ័ណច្រឡំ

ពាក់ព័ន្ធនឹងបញ្ហានេះ នៅថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០នេះ ទីស្តីការគណៈរដ្ឋមន្ត្រី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលទាំងស្រុង នូវសារសំឡេងដែលលាក់ប្រភព ត្រូវបានចែកចាយតាមបណ្តាញសង្គម ផ្សព្វផ្សាយថា «រាជរដ្ឋាភិបាលគ្រោងបិទរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលវីរុស កូវីដ១៩» ។

ចង់ជ្រាបច្បាស់ សូមអានលិខិតទាំងស្រុងខាងក្រោមនេះ ៖

ដោយ៖ យុទ្ធ