ថៃនឹងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន នៅពាក់កណ្ដាលយប់នេះ

(អន្តរជាតិ)៖ ជនបរទេសទាំងឡាយនឹងត្រូវរារាំងមិនឲ្យចូលទៅក្នុងប្រទេសថៃទេ នៅក្រោមច្បាប់ស្តីពីការប្រកាសគ្រាអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសCOVID-19។

ច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាអាសន្ននឹងត្រូវចូលជាធរមាននៅពាក់កណ្តាលអាធ្រាតថ្ងៃពុធនេះរហូតទៅដល់ថ្ងៃទី៣០ខែមេសា។

ច្បាប់បានហាមប្រាមមិនឲ្យជនបរទេសទាំងឡាយចូលក្នុងប្រទេសថៃ ជាដាច់ខាតលើកលែងតែអ្នក បើកបរកុប៉ាល់  អ្នកការទូត អ្នកបើកបររថយន្ត អ្នកបើកបរយន្តហោះ និងអ្នកដទៃទៀតដែលត្រូវបានទទួលការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចារ។

ជាមួយគ្នានេះក៏មានការហាមប្រាមចំពោះក្មេងអាយុក្រោម៥ឆ្នាំ និងមនុស្សចាស់អាយុលើសពី៧០ឆ្នាំ គឺមិនអនុញ្ញាតឲ្យចេញក្រៅផ្ទះបានជាដាច់ខាត៕