ទូតខ្មែរនៅថៃប្រាប់ពលករដែលទិដ្ឋាការស្នាក់នៅ ឬប័ណ្ណការងារអស់សុពលភាពប្រញាប់ ប្រាប់ថៅកែ ឬម្ចាស់សហគ្រាសផ្តល់ដំណឹងទៅក្រសួងការងារថៃឲ្យបានមុខថ្ងៃ៣១មីនា

(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចំានៅប្រទេសថៃ បានជូនដំណឹងដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសនេះថា ក្នុងពេលប្រទេសថៃ បានដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះ ថៃនឹងអនុញ្ញាត ដល់ពលករណាដែលទិដ្ឋាការស្នាក់នៅ ឬប័ណ្ណអនុញ្ញាតការងារអស់ សុពលភាពអាចបន្តធ្វើការបានដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។ បើពលករត្រូវធ្វើការបន្តត្រូវប្រញាប់ប្រាប់ទៅថៅកែ ម្ចាស់សហគ្រាសរបស់ខ្លួន(និយោជក) ឲ្យជូនដំណឹងទៅក្រសួងការងារថៃតាមប្រព័ន្ធអនឡាញ ឲ្យបានមុនថ្ងៃទី៣១មីនានេះ។ ស្ថានទូតបានលើកឡើងថា ក្នុងករណីពលករមានបញ្ហា សូមទាក់ស្ថានទូតតាមលេខ០៩៤ ០៩២៥៩០៥៕