Dybala និងគូស្នេហ៍ បង្ហាញមុខមាត់ ក្រោយរកឃើញផ្ទុកវីរុស COVID-19

(កីឡា)៖ កាលពីថ្មីៗនេះខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ Paulo Dybala ​បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល ពេល​ដែល​គេ​ប្រកាស​ថា មាន​ផ្ទុក​មេរោគ Covid-19 ប៉ុន្តែ​ពេល​នេះ​គេ​បាន​បង្ហាញ​ខ្លួន​ក្នុង​លក្ខខ័ណ្ឌ​ល្អ​ប្រសើរ។.

Paulo Dybala ​បានសរសេរ​លើ​គណនី Instagram ដែល​ជា​កន្លែង​គេ​ប្រកាស​មាន​ Covid-19 កាល​ពី​ថ្ងៃ​ទី​ទី ២១ ខែ មីនា Dybala សរសេរ​ថា៖ “ពួក​យើង​មិន​អី​ទេ” ភ្ជាប់​ជាមួយ​រួប​លើក​ដៃ OK។

គួរបញ្ជាក់ថា ​Paulo Dybala គឺ​ជា​កីឡាករ​ទី​៣​នៃ​ក្លឹប Juventus ដែល​រក​ឃើញ​វិជ្ជមាន​​កូរ៉ូណា បន្ទាប់​ពី​ខ្សែ​ការពារ Daniele Rugani និង​ខ្សែ​បម្រើ​ Blaise Matuidi៕ សម្រួល៖ យុទ្ធ