មន្រ្តីឧទ្យានុរក្ស​ ស្ទាក់ចាប់បទល្មើសលួចកូនសត្វននាលពណ៌​ចំនួន១២៣ក្បាល ដែលជនល្មើសចូលលួចក្នុងបន្ទាយសត្វ

(បាត់ដំបង)៖ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ តំបន់រ៉ាមសារព្រែកទាល់ ភូមិសាស្រ្ត​ខេត្ត​បាត់ដំបង​ លោក​ប្រធានស្នាក់ការ​ បានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្ស និងមន្ត្រីស្ម័គ្រចិត្តសហគមន៍​ ចំនួន១២នាក់​ ចុះល្បាត និងទប់ស្កាត់បទល្មើសនៅត្រង់ចំណុចខ្នងព្រែកមូស។ លុះដល់វេលាម៉ោង០២រំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក្រុមការងារបានស្ទាក់ចាប់បទល្មើសលួច​កូនសត្វននាលពណ៌​ ចំនួន១២៣ក្បាល ដែលជនល្មើសចូលលួចក្នុងបន្ទាយសត្វ យកមកទម្លាក់ទុកចោលរួចក៏រត់គេចខ្លួនបាត់ទៅ។

សូមជម្រាបថា តាំងពីដើមមក ពុំធ្លាប់មានបទល្មើសលួចចូលចាប់សត្វទ្រង់ទ្រាយធំបែបនេះទេ ហើយសមត្ថកិច្ច ក៏កំពុងតាមដានរឿងនេះដែរ​។ បន្ទាប់មក ក្រុមការងារបាននាំយកវត្ថុតាងទាំងនោះ ដុតកម្ទេចចោលនៅទីស្នាក់ការក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕ (ប្រភព៖ ក្រសួងបរិស្ថាន)