គិលានុបដ្ឋាយិកាអ៊ីតាលីម្នាក់ សុខចិត្តធ្វើអត្តឃាត ក្រោយដឹងខ្លួនឯងឆ្លងវីរុសកូរ៉ូណា

(អន្តរជាតិ)៖ វេបសាយ Mail Daily បានផ្សាយឲ្យដឹងថា នាង Daniela Trezzi អាយុ៣៤ ឆ្នាំធ្វើការនៅមន្ទីរពេទ្យក្រុង Lombardy ដែលមានអ្នកជំងឺណែនតាន់តាប់
ព្រោះតំបន់នោះ ឆ្លងខ្លាំងណាស់។ នាងTrezzi បានឆ្លងជំងឺនេះនៅថ្ងៃទី១០មីនាកន្លងមកនេះ ហើយស្នាក់នៅផ្ទះដោយឡែកតែឯង និងដោយសារមិនមានការយកចិត្តទុកដាក់ពីនរណា នាងក៏សម្រេចចិត្តធ្វើអត្តឃាត ព្រោះនាងរងសម្ពាធច្រើន ម្យ៉ាងភ័យខ្លាចចម្លងជំងឺទៅអ្នកដទៃផង៕