កូរ៉ូណា វាយលុកដល់ក្នុងរាជវង្សអឺរ៉ុប

(អន្តរជាតិ)៖ បន្ទាប់ពីព្រះអង្គម្ចាស់ Charles អ្នកស្នងរាជនៃប្រទេសអង់គ្លេស ឆ្លងជំងឺកូរ៉ូណា មក គេស្រាវខ្សែទៅដឹងថា ព្រះអង្គម្ចាស់ Charles ធ្លាប់បានអង្គុយប្រជុំទល់មុខគ្នានឹងព្រះអង្គម្ចាស់ Albert ស្តេចនៃប្រទេសម៉ូណាកូ កាលពីថ្ងៃទី១០មីនា។ នៅថ្ងៃទី១៩មីនា ព្រះអង្គម្ចាស់ Albert ធ្វើតេស្តឃើញថា ឆ្លងជំងឺកូរ៉រូណាមុន។ ព្រះអង្គម្ចាស់ Albert មុនឆ្លងនោះ ធ្លាប់ទៅចូលប្រជុំសវនការនៅអង់គ្លេស។ បន្ថែមទៀត ថ្លែងពីព្រះអង្គម្ចាស់ Charles មុនពិនិត្យរកឃើញថា ឆ្លងជំងឺកូរ៉ូណានេះ គឺកាលពីថ្ងៃទី១២មីនា បានចូលគាល់ព្រះមាតា គឺព្រះមហាក្សយានី អាលីហ្សាប៊ែត ព្រះជន្ម៩៣ នៅវាំង Buckingham Palace។ តើនឹងមានហេតុការណ៍អ្វីបន្តទៀត? ក្នុងរូប គឺព្រះអង្គម្ចាស់ទាំងពីរអង្គុយប្រជុំទល់មុខគ្នាមុនកើតជំងឺ៕