ជនជាតិបរទេសម្នាក់ស្លាប់នៅក្នុងបន្ទប់ សង្ស័យជាករណីឃាតកម្ម

(ព្រះសីហនុ)៖ ព័ត៌មានបឋម មានមនុស្សស្លាប់នៅក្នុងបន្ទប់ ដែលសង្ស័យថាជាករណីឃាតកម្ម ស្ថិតក្នុងបរិវេណអាផាតមិនមួយកន្លែង និងបង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង១:០០រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

គួរបញ្ជាក់ផងដែរថា ទីតាំងនេះ គឺគ្រប់គ្រងដោយជនជាតិរុស្ស៊ីពីរនាក់ ជាមេការ។ ទីតាំងនេះ មិនទាន់មានឈ្មោះអ្វីដែរនៅឡើយទេ។ ដោយឡែកសមត្ថកិច្ចកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងតែធ្វើកំណត់ហេតុនៅក្នុងបន្ទប់លើដែលមានឈ្មោះលេខ A5 និងធ្វើកោសល្យវិច័្ចយលើសពជនជាតិបរទេសនោះ។ ចំពោះឈ្មោះរបស់អ្នកស្លាប់ គឺក្រុមការងារ យើងនៅមិនទាន់ទទួលបាននៅឡើយទេ។ ព័ត៌មានលម្អិត ភ្នាក់ងារព័ត៌មាន SKY RADIO KH នឹងរាយការណ៍ជូននៅពេលក្រោយ៕ ដោយ៖ គឹមហៃ