លោក​យ៉ាយ​អាយុ៧៧ម្នាក់ត្រូវ​បាន​ប៉ូលីស​អេស្ប៉ាញ​ផាក​ពិន័យ ដោយសារ​ចេញ​ក្រៅ​លេងហ្គេម Pokemon Go

ប្រទេស​ជាច្រើន​នៅខាង​អ៉ីរ៉ុប​បាន​ដាក់​ប្រទេសក្នុង​ភាពអាសន្ន​ដោយ​បិទ​មិន​អោយ​ប្រជាជន​ចេញ​ក្រៅ​ផ្ទះ​ឡើយ ដើម្បី​ទប់​ស្កាត់​នៃ​ការ​រីករាល​ដាល​ដៃវីរ៉ុស​ចង្រៃ។

ថ្មីៗនេះ​ដោយ​យោងតាម​គណនី Twitter របស់ប៉ូលីស​ក្រុង Madrid បាន​ផ្សាយ​ថាបាន​ចាប់​ខ្លួន​ស្ត្រីម្នាក់​អាយុ៧៧ឆ្នាំ ដោយ​មូល​ហេតុ​ដេញ​ចាប់​សត្វ​ក្នុង Pokemon GO(Game ដែល​តម្រូវ​អោយ​អ្នក​ប្រើ​ប្រាស់​កាមេរ៉ា​ទូរសព្ទ​ រួច​រត់​ចេញ​ខាង​ក្រៅ​តាម​ចាប់​សត្វ​ចំលែក​ដែល​មាន​នៅ​ក្នុង​ហ្គេម Pokemon)។

ដោយ៖ Vireak